ព្យាបាល​ការឈឺចាប់​នៅ​ខ្នង​,​ជើង​និង​សន្លាក់ឲ្យ​ជាបាត់​ត្រឹម​រយៈពេល​៧​ថ្ងៃ​

ព្យាបាល​ការឈឺចាប់​នៅ​ខ្នង​,​ជើង​និង​សន្លាក់ឲ្យ​ជាបាត់​ត្រឹម​រយៈពេល​៧​ថ្ងៃ​

​យោង​តាម​ការបកស្រាយ របស់​អ្នកជំនាញ​ផ្នែក​សុខភាព បាន​និយាយថា ការកើតមាន​នូវ    អា​ការៈឈឺចាប់​នៅ​ខ្នង​, ជើង និង​សន្លាក់​គឺ​ទាក់ទង​ទៅនឹង ការដាក់​ស្ថានភាព​រាងកាយ​មិនបាន​ត្រឹមត្រូវ​។​

​ប្រសិនបើ​អ្នក​មាន​បញ្ហា​ជាមួយនឹង អា​ការៈឈឺ​ចុក​រោយ​នៅ​ចង្កេះ​, ឈឺ​នៅ​ជើង​, ក និង​តាម​សន្លាក់​ផ្សេងៗ​ទៀត រូបមន្ត​ព្យាបាល​ខាងក្រោម​នេះ នឹង​ជួយ​បង្ការ ក៏ដូចជា​សម្រាល​ការឈឺចាប់ ព្រមទាំង​ជួយ​ធ្វើឲ្យ​ឆ្អឹង​របស់អ្នក​រឹងមាំ​បាន​ផង​ដែរ​។​

អ្វី​ដែល​អ្នក​ត្រូវការ​នោះ​គឺ ម្ស៉ៅ​ចា​ហ៊ួ​យ (Gelatin) ចំនួន ១៥០​ក្រាម ដែល​អ្នក​អាច​រក​ទិញ​វា​បាន​នៅ​តាម​ទីផ្សារ​នានា​។​លាយ ម្ស៉ៅ​ចា​ហ៊ួ​យ​ជាមួយ​នឹង​ទឹក​ត្រជាក់​មួយ​កែវ ដាក់​វា​ទៅ​ក្នុង​ទូ​ទឹកកក ហើយ​ទុក​វា​ចោល​មួយ​យប់ ហើយ​ព្រឹក​ថ្ងៃស្អែក​វា​នឹង​ក្លាយ​ជា​ដុំ​ចា​ហ៊ួយ​។​

អ្នក​អាច​ញាំ​វា​ជាមួយនឹង អ្វី​ដែល​អ្នក​ចូលចិត្ត​ដូចជា ទឹក​ផ្លែឈើ​, តែ ឬ​ទឹកដោះគោ​យ៉ា​អួ​។​

ម្ស៉ៅ​ចា​ហ៊ួ​យ មាន​សមត្ថភាព​ក្នុង​ការបង្ការ និង​ធ្វើឲ្យ​ការឈឺចាប់​នៅ​សន្លាក់​,​ឆ្អឹងខ្នង​, ជើង និង ករ​មាន​ភាព​ធូរស្រាល​។ មួយ​សប្តាហ៍​បន្ទាប់​ពី​អ្នក ទទួលទាន​វា​ឲ្យបាន​ទៀងទាត់ ស្ថានភាព​របស់​អ្នក​នឹង​មាន​ភាព​ធូរស្រាល​ជាក់​ជាមិនខាន​។ ការព្យាបាល​បែបនេះ គឺ​ត្រូវបាន​គេ​ហៅថា ការបំពេញ​ជាតិ​រំអិល​ទៅក្នុង​សន្លាក់​តាម​បែប​ធម្មជាតិ​។​

ហេតុអ្វី​បានជា​ម្ស៉ៅ​ចា​ហ៊ួ​យ​ល្អ​ចំពោះ​សន្លាក់​?
ជាតិ​ម្ស៉ៅ​ចា​ហ៊ួ​យ (Gelatin) គឺជា​ប្រូតេអ៊ីន ដែល​មាន​ផ្ទុក​នៅក្នុង​អាហារ​ដូចជា ស្បែក​សត្វ​ដែល​ស្ងោរ​, ស​សៃពួរ , ស​សៃ​ចំណង ឬ ឆ្អឹង​ស៊ុប​។ វា​មាន​ផ្ទុក​នូវ​សារជាតិ proline និង hydroxyproline ដែល​ជា​ពពួក​អាមីណូអាស៊ីត​ដ៏​មាន​ស​ប្រសិទ្ធភាព ដែល​អាច​ជួយ​ជំរុញ​ឲ្យ មាន​ការលូតលាស់ និង​ធ្វើឲ្យ​រចនាសម្ព័ន្ធ​ជាលិកា​សន្ធាន​ប្រសើរឡើង​។​

ម្ស៉ៅ​ចា​ហ៊ួ​យ ឬ Gelatin​គឺជា​សារធាតុ​ជួយ​ព្យាបាល​យ៉ាង​មាន​ប្រសិទ្ធភាព និង​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ដូចជា​៖

  • ធ្វើឲ្យ​លទ្ធភាព​នៃ​ការគិតប្រសើរ​ឡើង​
  • ​បង្កើន​កម្រិត​មេតាបូលីស​
  • ​ធ្វើឲ្យ​ស្បែក​ស្រស់ស្អាត និង​ភ្លឺ​ថ្លា​
  • ធ្វើឲ្យ​សក់​ដុះ​បានល្អ និង​មាន​សភាព​ប្រសើរ​ជាង​មុន​
  • ​បង្ការ​ជំងឺ​ពុក​ឆ្អឹង និង​រលាក​សន្លាក់ឆ្អឹង​
  • ​ធ្វើឲ្យ​មាន​ភាពយឺត ដោយ​ជួយ​ឲ្យ​ស​សៃ​ចំណង និង​ស​សៃពួរ​របស់​សាច់ដុំ​រឹងមាំ ៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី21  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។