​ស្ត្រី​​ចាស់​ជាង​គេ​បំផុត ១១៩​ឆ្នាំ ​បង្ហើប​អាថ៌កំបាំង​​​អាយុវែង


​ស្ត្រី​​ចាស់​ជាង​គេ​បំផុត ១១៩​ឆ្នាំ ​បង្ហើប​អាថ៌កំបាំង​​​អាយុវែង

​លោក​យាយ​រស់​នៅ​ប្រទេស​អាហ្សង់ទីន​​ម្នាក់ ​ត្រូវ​គេ​ទើប​រក​ឃើញ​​ថា​​ជា​ស្ត្រី ​រស់​នៅ​មាន​អាយុ​វែង​ជាងគេ​បំផុត​ក្នុង​លោក​​​ជា​ថ្មី ​​ខណៈ​លោក​យាយ​​ត្រៀម​​ធ្វើ​ខួប​កំណើត​​ទី ១១៩​ឆ្នាំ​។

 

​ស្ត្រី​​ចាស់​ជាង​គេ​បំផុត ១១៩​ឆ្នាំ ​បង្ហើប​អាថ៌កំបាំង​​​អាយុវែង

បើ​យោង​ទៅ​តាម​​អត្តសញ្ញាណប័ណ្ណ និង​សំបុត្រ​កំណើត លោក​យាយ Celina del Carmen Olea  ​កើត​នៅ​ថ្ងៃ​ទី ១៥ ​​ខែ​កុម្ភៈ ឆ្នាំ​១៨៩៧។ ​ ​លោក​យាយ​មាន​​កូន ១២នាក់ ចៅ​បង្កើត ចៅ​ទួត ​ចៅលួត ចៅលា​​ជាច្រើន​នាក់ ​ថែម​ទាំង​​​កូន​ចិញ្ចឹម​​​​​ផ្សេង​ទៀត។ ​​

 

លោក​យាយ​រស់​​នៅ​ទីក្រុង​ធំ​បំផុត​របស់​អាហ្សង់ទីន Buenos Aires បាន​បង្ហើប​​​​គន្លឺះ​សាមញ្ញៗ ​​ដែល​​ធ្វើ​ឲ្យ​លោក​យាយ​អាយុ​វែង​​ គឺ​​​​គាត់​ប្រកាន់​ខ្ជាប់​មិន​ជក់​បារី ​​ចូលចិត្ត​ដើរ​កម្សាន្ត​គ្រប់​ទីកន្លែង ​​ប្រឹង​ប្រែង​ធ្វើការ ​មិន​ចូលចិត្ត​​បង្ក​ជម្លោះ និង​សំខាន់​ជាង​គេ​​​​ រស់​នៅ​ដោយ​ក្ដី​ស្រលាញ់​ពេញ​ចិត្ត។

 

កាល​​​​​អាយុ ១៧ឆ្នាំ​ ​លោក​​យាយ​​​រស់​​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី១ ​នៅ​ចម្ការ ​ និង​បាន​ផ្លាស់​​​ទៅកាន់​ទីក្រុង Buenos Aires ក្នុង​ឆ្នាំ ១៩៦០ ​ជាមួយ​ប្ដី​ ​តែ​បាន​ស្លាប់​​​ក្រោយ​ទៅ​​ដល់​ទីក្រុង​​​បាន​ប៉ុន្មាន​​ខែ​។

 

មក​ទល់​ពេល​នេះ​លោកយាយ​អង្គុយ​លើ​រទេះរុញ​​​ ​ប៉ុន្តែ​គាត់​មាន​សុខភាព​ល្អ​មិន​គួរ​ឲ្យ​ជឿ ​​និង​​មិន​ដែល​លេប​ថ្នាំ​ពេទ្យ​ឡើយ មាន​តែ​លាប​ក្រេម​​លើ​ដុំ​គីស​​ត្រង់​ប្រឡង់​ភ្នែក​ប៉ុណ្ណោះ។ ​ចំណែក​ ​​​បងប្អូន​ស្រី​ប្រុស ឪពុកម្ដាយ​របស់​គាត់​ ​បាន​ស្លាប់​អស់​ហើយ។

 

ការ​រក​ឃើញ​លោក​យាយ​វ័យ​ចំណាស់​ជាង​គេ​បំផុត​នេះ ​គឺ​នៅ​រយៈ​ពេល​មួយ​អាទិត្យ ​ក្រោយ​រក​ឃើញ​លោក​តា​ប្រេស៊ីល​​អាយុ ១៣១​ឆ្នាំ ​តែ​អ្នក​ទាំង​ពីរ​​មិន​ទាន់​​ត្រូវ​បាន​គេ​កត់​ត្រា​ជា​ផ្លូវ​ការ​ក្នុង​បញ្ជី​ Guiness នៅឡើយ​ទេ និង​ ៥ថ្ងៃ​ក្រោយ​ម្ចាស់​ពាន​ ​ Guinness ​​អាយុវែង​បំផុត ១១២ឆ្នាំ​ ជនជាតិ​ជប៉ុន​ទទួល​មរណភាព៕​​​​​​

​ស្ត្រី​​ចាស់​ជាង​គេ​បំផុត ១១៩​ឆ្នាំ ​បង្ហើប​អាថ៌កំបាំង​​​អាយុវែង

 

​ស្ត្រី​​ចាស់​ជាង​គេ​បំផុត ១១៩​ឆ្នាំ ​បង្ហើប​អាថ៌កំបាំង​​​អាយុវែង

 

 

 

ចុចអាន៖ ​រក​ឃើញ​លោក​តា​អាយុ​វែង​ជាង​គេ​បំផុត​ក្នុង​លោក ១៣១ឆ្នាំ​

ចុចអាន៖ បុរស​ចាស់​ជាង​គេ​លើ​លោក បាន​ស្លាប់​ហើយ នៅ​អាយុ​១១២​ឆ្នាំ

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ

ប្រភព៖ Dailymail