តោះ! រៀន​ធ្វើ​បង្អែម លត ​ញ៉ាំ​​​ខ្លួន​ឯង សាក​ថ្វី​ដៃ​មើល៍​ ឆ្ងាញ់​ឬ​អត់?

តោះ! រៀន​ធ្វើ​បង្អែម លត ​ញ៉ាំ​​​ខ្លួន​ឯង សាក​ថ្វី​ដៃ​មើល៍​ ឆ្ងាញ់​ឬ​អត់?

លត​ខៀវ ​​ជា​បង្អែម​​មួយ​ប្រភេទ ដែល​ប្រជាជន​ខ្មែរ​​​ពេញ​​និយម​ចូល​ចិត្ត​​​​​ញ៉ាំ​ លាង​មាត់​ក្រោយ​បាយ ដោយ​​​​​​មាន​ដាក់​ទឹកកក លាយ​ទឹក​ខ្ទិះ និង​ថែម​ទឹក​ស្ករ​តាម​ការ​ចូល​ចិត្ត រឹត​តែ​បង្កើន​រស​ជាតិ ឆ្ងាញ់​ពិសា។ ប្រិយ​មិត្ត​មួយ​ចំនួន​ ប្រហែល​ជា​​ដឹង​ពី​វិធី​ធ្វើ យ៉ាង​ណា​មិញ​ សម្រាប់​​អ្នក​ចង់​ធ្វើ​វា​ញ៉ាំ​ដោយ​ខ្លួន​ឯង​ អាច​​សាក​ល្បង​តាម​វិធី​ងាយ​​ៗ​​ដូច​ខាង​ក្រោម៖

 

តោះ! រៀន​ធ្វើ​បង្អែម លត ​ញ៉ាំ​​​ខ្លួន​ឯង សាក​ថ្វី​ដៃ​មើល៍​ ឆ្ងាញ់​ឬ​អត់?
 

​គ្រឿង​ផ្សំ​សម្រាប់​ធ្វើ​លត ដែល​ត្រូវ​មាន​៖

 

– ម្សៅ​អង្ករ ១​ពែង​កន្លះ
– ម្សៅ​មី ២​ស្លាប​ព្រា​បាយ
– ម្សៅ​សាគូ ២​ស្លាប​ព្រា​បាយ
– ទឹក​ក្រូច​ឆ្មារ (ស) ២​ពែង
– ទឹក​ស្លឹក​តើយ (រម្ងាស់​ខាប់​ៗ) ១​ពែង
– លក្ខ​ (ទឹក​ពណ៌ បើមាន)
– ខ្ទិះ​ដូង​ ១​ពែង
– ស្ករ​ត្នោត​ កន្លះ​ពែង
– ទឹក​ ១​ពែង
– អំបិល​ កន្លះ​ស្លាប​ព្រា​បាយ
– ស្លឹក​តើយ

 

វិធី​ធ្វើ (​ទឹក​ស្ករ) ៖
– ដាក់​ឆ្នាំង​កម្ដៅ​ស្ករ​ត្នោត​នឹង​ទឹក ឲ្យ​រាវ​ បង់​អំបិល​ចូល​កូរ​ឲ្យ​សព្វ រួច​ដាក់​ស្លឹក​តើយ​ចូល​​ដើម្បី​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ប្រហើរ បន្ទាប់​មក​ចាក់​ទឹក​ខ្ទិះ​ដូង​ចូល​កូរ​ឲ្យ​សព្វ​ល្អ។
វិធី​ធ្វើ (លត)៖ ​
– ចាក់​ម្សៅ​ អង្ករ ម្សៅ​មី ម្សៅ​សាគូ លាយ​ចូល​គ្នា​ ក្នុង​បរិមាណ​ខាង​លើ​ចូល​គ្នា រួច​ចាក់​ទឹក​ក្រូច​ឆ្មារ​​ កូរ​ឲ្យ​សព្វ​ បន្ទាប់​មក​ចាក់​ទឹក​ស្លឹក​តើយ​ចូល រួច​ដាក់​កម្ដៅ​​ (ភ្លើង​តិច​ហឹម​ៗ) កូរ​​​​រយៈ​ពេល ២៥​ទៅ​២៥​នាទី រហូត​ដល់​​លត ឡើង​កក​ខាប់។

– យក​​លត​ទៅ​​ច្រោះ​​ក្នុង​ឆ្នាំង​​ (មាន​​រន្ធ​​) កិន​​លត​ចេញ​​ជា​សរសៃ​ចង្វាយ​ៗ រួច​​យក​ទៅ​ត្រាំ​លាង​ទឹក​​ឲ្យ​ស្អាត។

 

*** យក​លត​ធ្វើ​រួច​ដាក់​ក្នុង​ចាន ដាក់​ទឹក​ស្ករ ថែម​ទឹកកក​តាម​ការ​ចូល​ចិត្ត អ្នក​នឹង​បាន​​បង្អែម​លត ឆ្ងាញ់​មួយ​ចាន។

 

ទស្សនា​វីដេអូ​​ដើម្បី​កាន់​តែច្បាស់៖

ចុចអាន៖ តោះ​! មាន​គ្រឿង​ផ្សំ​​អស់​ហើយ រៀន​ធ្វើ​មី​ Ramen ជប៉ុន ញ៉ាំ​ដោយ​ខ្លួន​​​ឯង

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ whatrecipe

​​​​​​
​​