បើក​​សម្ពោធ​​សាខា​ថ្មី​​​​​​ ហាង​ E&M COFFEE ​ផ្ដល់​​ជូន​ពិសេស​ ​​ទិញ១ ​ថែម​ ១​​

បើក​​សម្ពោធ​​សាខា​ថ្មី​​​​​​ ហាង​ E&M COFFEE ​ផ្ដល់​​ជូន​ពិសេស​ ​​ទិញ១ ​ថែម​ ១​​

ដោយ​មាន​ការ​កើន​ឡើង​នូវ​តម្រូវការ​​​​ និង​​ផ្ដល់​​ងាយស្រួល​ដល់​អតិថិជន  ​ហាង ​E&M COFFEE ​បាន​បើក​ដំណើរការ​សាខា​បន្ថែម​​មួយ​ទៀត​ ដែល​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​មហាវិថី ​សហព័ន្ឋរុស្សី​ ទល់​មុខ​វិទ្យាស្ថាន​ភាសាបរទេស ​​(IFL) ​ជិត​ស្ពាន​អាកាស៧ ​មករា​ ​​ដោយ​​​​ចាប់​ផ្ដើម​​​បម្រើ​អតិថិជន​ចាប់​ពី​ថ្ងៃ​ទី​ ២១   ខែ​ មករា​   ឆ្នាំ ​​២០១៦​ ​នេះ​ត​ទៅ។ ​​​អ្វី​ដែល​កាន់​តែ​ពិសេស​សម្រាប់​ការ​បើក​ដំណើរការ​សាខា​ទី៣ ​របស់​ហាង​កាហ្វេ​មួយ​​នេះ​គឺ​​​​ ​​​ការ​ផ្ដល់​ជូន​ពិសេស​ រយៈពេល ៤ ​​ថ្ងៃ​គឺ​ ​អតិថិជន​​​​ទិញ​មួយ​កែវ​ និង​ទទួល​បាន​ការ​បន្ថែម​ជូន​មួយ​កែវ​​​ដោយ​ឥត​គិត​ថ្លៃ​ (សម្រាប់​ភេសជ្ជៈ​​ទូទៅ)។​

 

បើក​​សម្ពោធ​​សាខា​ថ្មី​​​​​​ ហាង​ E&M COFFEE  ​ផ្ដល់​​ជូន​ពិសេស​ ​​ទិញ១ ​ថែម​ ១​​

 

E&M COFFEE ​មិន​ត្រឹម​តែ​ជា​ហាង​កាហ្វេ​ដែល​នាំ​ចូល​គ្រាប់​កាហ្វេ​​​​ពី​បរទេស​​​​ដ៏​មាន​គុណភាព ​និង​​រសជាតិ​ឈ្ងុយឆ្ងាញ់​​តែ​​​​ប៉ុណ្ណោះ​ទេ​ ​តែ​ថែម​ទាំង​មាន​​បម្រើ​អាហារ​ដ៏​​​មាន​ឱជារស​ ​និង​ប្រកប​ដោយ​អនាម័យ​​​​​ទាំង​ពេលព្រឹក​ ថ្ងៃត្រង់ ​ពេលល្ងាច ​និង​ អាហារ​សម្រន់​ជា​ច្រើន​មុខ​ទៀត​ជូន​ដល់​អតិថិជន​ផង​ដែរ។ ​​​​អាហារ​ទាំង​នោះ​ទៀត​សោត​គឺ​សុទ្ធ​តែ​ត្រូវ​បាន​​​​ចម្អិន​ឡើង​​​ដោយ​ចុងភៅ​ដែល​​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ ​និង​​ស្នាដៃ​​ជំនាញ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ​ងាក​មក​​​​ ​បរិយាកាស​ក្នុង​ហាង​វិញ​គឺ​ត្រូវ​រចនា​ឡើង​ប្រកប​ដោយ​​ផាសុកភាព​​ក្នុង​​រចនាបថ​ ប្លែកៗ​​​គួរ​​ជា​ទី​គយគន់។

 

បច្ចុប្បន្ន​នេះ​ហាង​ E&M COFFEE ​មាន​ ៣ ​ទីតាំង​ដូចជា​ ​ទីតាំង​ទី​១​ ស្ថិត​នៅ ជាន់ទី៣​​ ​​​ផ្សារ​ទំនើប​​​​ CITY MALL  ​​​ទីតាំង​ទី​ ២​​ ស្ថិត​នៅ ​ផ្ទះ​លេខ​ ៦១ ​ផ្លូវ​ ៥៧​ សង្កាត់​បឹង​កេងកង​​ទី ១ ​​​​ ខណ្ឌចំការមន​​​ ​​(ជិត​អង់តែន​ទូរទស្សន៍​អប្សរា)​ និង​ទីតាំង​ទី៣ ​ ស្ថិត​នៅ​ ផ្ទះ​លេខ​ ១២០​ ​មហាវិថី​ សហព័ន្ធ​រុស្សី​​​​ទល់​មុខ​វិទ្យាស្ថាន​ភាសាបរទេស ​​(IFL)​ ជិត​ស្ពាន​អាកាស​ ៧ ​មករា។

 

នៅ​ចាំ​អី​ទៀត! ​ប្រញាប់​រួសរាន់​មក​ទទួល​យក​ការ​ផ្ដល់​ជូន​ដ៏​ពិសេស​នេះ ​ព្រោះ​ប្រូម៉ូស្សិន​ដ៏​ពិសេស​នេះ​គឺ​មាន​ពេល​កំណត់​ត្រឹម​ ៤ថ្ងៃ​ប៉ុណ្ណោះ៕

 

បើក​​សម្ពោធ​​សាខា​ថ្មី​​​​​​ ហាង​ E&M COFFEE  ​ផ្ដល់​​ជូន​ពិសេស​ ​​ទិញ១ ​ថែម​ ១​​

 

បើក​​សម្ពោធ​​សាខា​ថ្មី​​​​​​ ហាង​ E&M COFFEE  ​ផ្ដល់​​ជូន​ពិសេស​ ​​ទិញ១ ​ថែម​ ១​​

 

បើក​​សម្ពោធ​​សាខា​ថ្មី​​​​​​ ហាង​ E&M COFFEE  ​ផ្ដល់​​ជូន​ពិសេស​ ​​ទិញ១ ​ថែម​ ១​​

 

បើក​​សម្ពោធ​​សាខា​ថ្មី​​​​​​ ហាង​ E&M COFFEE  ​ផ្ដល់​​ជូន​ពិសេស​ ​​ទិញ១ ​ថែម​ ១​​

 

បើក​​សម្ពោធ​​សាខា​ថ្មី​​​​​​ ហាង​ E&M COFFEE  ​ផ្ដល់​​ជូន​ពិសេស​ ​​ទិញ១ ​ថែម​ ១​​

 

បើក​​សម្ពោធ​​សាខា​ថ្មី​​​​​​ ហាង​ E&M COFFEE  ​ផ្ដល់​​ជូន​ពិសេស​ ​​ទិញ១ ​ថែម​ ១​​

 

អត្ថបទ៖ ​ពាណិជ្ជកម្ម