កម្ពុជា​ត្រៀម​ដាក់​បញ្ចូល​បេតិកភណ្ឌ​​វប្បធម៌​អរូបី​​នៃ​មនុស្ស​ជាតិ​មួយ​ចំនួន​ថែម​ទៀត​​

កម្ពុជា​ត្រៀម​ដាក់​បញ្ចូល​បេតិកភណ្ឌ​​វប្បធម៌​អរូបី​​នៃ​មនុស្ស​ជាតិ​មួយ​ចំនួន​ថែម​ទៀត​​

ឧបនាយក​រដ្ឋមន្ត្រី​ សុខ​ អាន ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​និង​កំពុង​​រៀប​ចំ​បែប​បទ​ស្នើ​សុំ​ដាក់​បញ្ចូល​បេតិកភណ្ឌ​អរូបី​មួយ​ចំនួន​របស់​ជាតិ ដាក់​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ ដូចជា តន្ត្រី​ប្រគំ​ដោយ​ឧបករណ៍​ភ្លេង​បុរាណ និង ក្បាច់​គុន​ល្បុក្កតោ ដែល​ចេះ​ចាំ​តៗ​គ្នា​ជាច្រើន​ជំនាន់​ ហើយ​ត្រូវ​បាន​​គេ​ចាត់​ទុក​ថា ជា​ព្រលឹង​ជាតិ​ខ្មែរ។

 

បន្ថែម​លើ​នេះ ឯកឧត្ដម ហាប់ ទូច អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធម៌ បាន​ប្រាប់​វិបសាយ​ Sabay ថា ចាប៉ី​ដង​វែង​បាន​រៀប​ចំ​ឯកសារ​រួច​ហើយ​ដាក់​ទៅ​អង្គការ​យូណេស្កូ ដើម្បី​ឲ្យ​ឧបករណ៍​ភ្លេង​បុរាណ​នេះ​ឋិត​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​​​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ។ ចំពោះ​លទ្ធផល​គឺ​កម្ពុជា​រង់ចាំ​ការ​សម្រេច​របស់​​នៃ​កិច្ច​ប្រជុំ​របស់​អង្គការ​យូណេស្កូ នៅ​អំឡុង​ ខែវិច្ឆិកា ឆ្នាំ ២០១៦ ខាង​មុខ។

 

 

កន្លងមក កម្ពុជា​បាន​ចុះ​បញ្ជី​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ដូច​ជា​ របាំ​អប្សរា និង​របាំ​ស្បែក​ធំ។ ចំណែក​ចាប៉ី​ដង​វែង​​កំពុង​ស្ថិត​ក្នុង​ដំណាក់​ការ​ស្នើ​ទៅ​យូ​ណេ​ស្កូ និង​នា​ពេល​ខាង​មុខ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ មាន​បំណង​ចុះ​បញ្ជី​ភ្លេង​អារក្ស​សម្រាប់​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ផង​ដែរ៕

 
កម្ពុជា​ត្រៀម​ដាក់​បញ្ចូល​បេតិកភណ្ឌ​​វប្បធម៌​អរូបី​​នៃ​មនុស្ស​ជាតិ​មួយ​ចំនួន​ថែម​ទៀត​​

 

សូមចុចអាន៖ កូន​ខ្មែរ​មោទនភាព ក្រោយ​ “ល្បែង​ទាញ​ព្រ័ត្រ” ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​អរូបី​នៃ​មនុស្ស​ជាតិ

សូមចុចអាន៖ ក្រសួង​វប្បធម៌​ និង វិចិត្រ​សិល្បៈ ​គាំទ្រ​ប្រលោមលោក Sabay ១០០​ភាគរយ

សូមចុចអាន៖ អបអរ! “ល្បែង​ទាញ​ព្រ័ត្រ” ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្ស​ជាតិ​

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា