វិស័យ អចនៈទ្រព្យ កំពុងមាន ការអភិវឌ្ឍន៍ រីកចម្រើនខ្លាំង នៅកម្ពុជា

ភ្នំពេញ៖ ពេលនេះគេមើលឃើញថា វិស័យអចលនៈទ្រព្យ នៅក្នុងប្រទេសកម្ពុជា បាននឹងកំពុងមាន ការអភិវឌ្ឍន៍រីកចំរើនយ៉ាងខ្លាំងក្លា និងមានលក្ខណៈ ប្រកួតប្រជែងភាពទំនើប ទាន់សម័យទៅតាម អរិយប្រទេស ពិសេសគឺសំណង់អគារខ្ពស់ៗ កប់ពពក ដែលមានស្តង់ដា លំដាប់ផ្កាយ៥។

នៅក្នុងពិធីផ្តើម ដំណើរការសាងសង់ការដ្ឋាន នៃអាគារខុនដូប្រណីត លំដាប់ថ្នាក់ពិភពលោក នៅរាត្រីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ លោកឧកញា លី ហុង នាយកក្រុមហ៊ុន The Penthouse Residences មានប្រសាសន៍ថា “ ទន្ទឹមនឹងស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ វិនិយោគិនបានបោះ ទុនលើវិស័យខុនដូប្រណីតៗ របស់ខ្លួននៅ រាជធានីភ្នំពេញ ច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ”។

លោកបន្តថា “ជាក់ស្តែង The Penthouse Residence ត្រូវបានសាងសង់ឡើង ដើម្បីបំពេញតាមបំណងប្រាថ្នារបស់អតិថិជន ដែលជារចនាបថជីវិត ដ៏ប្រណីតជាមួយនឹងភាពងាយស្រួល គ្រប់តំបន់នៃរាជធានីភ្នំពេញ។ អគារលំនៅដ្ឋានខ្ពស់ដំបូងគេ ដែលត្រូវបានរចនាឡើង ក្នុងបទដ្ឋានខ្ពស់បំផុត កម្រិតអន្ដរជាតិលំដាប់ផ្កាយ៥ ត្រូវបានស្ថាបនា ឡើងនៅក្នុងទីតាំងស្ថិត នៅអាគារ៨៣B ផ្លូវសុធារស បេះដូងនៃរាជធានីភ្នំពេញ មួយនេះ គ្រោងចំណាយទុនវិនិយោគ ចំនួន៣៥លានដុល្លារ អាមេរិក មានដៃគូសហការ មកពីសហរដ្ឋអាមេរិក បារាំងនិងអូស្រ្តាលី។

លោក លី ហុង បន្តថា “អ្វីដែលជាបំណងរបស់ វិនិយោគិនចំពោះគម្រោង ស្ថាបត្យកម្មនេះគឺ ត្រូវបានបង្កើតនូវការអភិវឌ្ឍខុនដូប្រណីត ជាលើកដំបូងក្នុងប្រទេសកម្ពុជា ហើយជាអាគារដែលមាន កម្ពស់៣៦ជាន់ ជាកន្លែងរស់នៅដ៏ ស៊ីវីល័យស្រស់បំព្រង នឹងក្លាយជា លំនៅដ្ឋាន ចំនួន៤៥៨កន្លែង ប្រកបដោយកិត្យានុភាព និងស័ក្តិសមជាគេហដ្ឋាន លំដាប់កំពូលពិតៗ មានបរិយាកាស ខ្យល់ដង្ហើមបរិសុទ្ធ ជាមួយនឹងជំនោរទន្លេបាសាក់ និងទេសភាពស្រស់ត្រកាលក្នុង ទីក្រុងនឹងជាទិសដៅដែល មនុស្សចង់រស់នៅច្រើនបំផុត ក្នុងរាជធានីភ្នំពេញ”។

សូមបញ្ជាក់ថា The Penthouse Residence មានទីតាំងនៅខាងមុខ ផ្សារទំនើបអ៊ីអន និងសណ្ឋាគារសូហ្វ៊ីតែលភ្នំពេញ នៅជុំវិញមាន សាលារៀន មន្ទីរពេទ្យ ស្ថានទូត អាគារពាណិជ្ជកម្ម និងជាកន្លែងប្រកប ដោយផាសុកភាព និងសុវត្ថិភាពបំផុតក្នុងការរស់នៅ។ អាគារទាំងមូលបំពាក់ ដោយកញ្ចក់ថ្លាអាចឱ្យអ្នកទស្សនា ទេសភាពទីក្រុងភ្នំពេញ បានដូចជា៖ ព្រះបរមរាជវាំង ទន្លេសាប ទន្លេមេគង្គ ទន្លេចតុមុខនិងវិមានឯករាជ្យ។ លក្ខណៈពិសេសរបស់ អាគារមានអាងហែលទឹក កន្លែងហាត់ប្រាណ សូណា ស្កាយបារ មាននៅជាន់ទី ៣៦ និងមានសន្តិសុខ ២៤ម៉ោង មានភោជនីយដ្ឋាន វិលដំបូងគេ ផ្តល់ជូនអតិថិជន ទស្សនាទេសភាព បាន៣៦០ដឺក្រេ ក្នុងទីក្រុង និងអាចវិលបានមួយជុំ ក្នុងរយៈពេលមួយម៉ោង អគារចាប់ផ្តើម សាងសង់ពីពេលនេះទៅ នឹងរួចរាល់នៅក្នុងអំឡុងឆ្នាំ២០១៨៕

វិស័យ អចនៈទ្រព្យ កំពុងមាន ការអភិវឌ្ឍន៍ រីកចម្រើនខ្លាំង នៅកម្ពុជា

វិស័យ អចនៈទ្រព្យ កំពុងមាន ការអភិវឌ្ឍន៍ រីកចម្រើនខ្លាំង នៅកម្ពុជា

វិស័យ អចនៈទ្រព្យ កំពុងមាន ការអភិវឌ្ឍន៍ រីកចម្រើនខ្លាំង នៅកម្ពុជា

វិស័យ អចនៈទ្រព្យ កំពុងមាន ការអភិវឌ្ឍន៍ រីកចម្រើនខ្លាំង នៅកម្ពុជា