គម្រោងខុនដូ Casa By Meridian សម្ពោធ បើកលក់ ដំណាក់កាលទី២ ជាផ្លូវការ

ភ្នំពេញ៖ ដោយសារតម្រូវការ សំណង់ខុនដូ កាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមហ៊ុនអភិវឌ្ឍ អចលនទ្រព្យដ៏ប្រណីត MERIDIAN INTERNATIONAL HOLDING នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៦ បានសម្ពោធ បើកលក់គម្រោងខុនដូ Casa By Meridian ដំណាក់កាលទី២ រួមជាមួយនឹងការចេញអាល់ប៊ុមថ្មី របស់កញ្ញ មាស សុខសោភា ដែលជាតារាចម្រៀងស្រី ដ៏ល្បីល្បាញប្រចាំកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ។

MERIDIAN INTERNATIONAL HOLDING ជាគ្រុបនៃក្រុមប្រឹក្សាអាជីវកម្មអន្តរជាតិ ដែលបានបង្កើតឡើង ដោយមានក្រុមហ៊ុនជាច្រើនរួមគ្នា និងទទួលបានភាពជោគជ័យជាង ៣ទសវត្សន៍ ពីក្រុមហ៊ុនវាយនភ័ណ្ឌ ក្រុមហ៊ុនសម្លៀកបំពាក់ និងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ បានបើកសម្ពោធដាក់លក់ នូវដំណាក់កាលទី២ នៃគម្រោងខុនដូCasa By Meridian ដែលជាគម្រោងមួយ ក្នុងចំណោមគម្រោង នៃការអភិវឌ្ឍន៍ខុនដូបែបប្រណីត២ ដែលកំពុងតែអភិវឌ្ឍន៍ នៅក្នុងទីក្រុងកោះពេជ្រ។ ការអភិវឌ្ឍដែលប្រើប្រាស់ លុយរាប់លានដុល្លារ និងរចនាឡើងតាមបែបហុងស៊ុយ ដែលស្ថិតនៅចំចំណុចកណ្ដាល រាជធានីភ្នំពេញ មិនត្រឹមតែទាក់ទាញអតិថិជន កម្ពុជាប៉ុណ្ណោះទេ ថែមទាំងមានអតិថិជន មកពីបណ្ដាប្រទេសមួយចំនួនទៀតរួមមាន ប្រទេសចិន ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី និងតំបន់ជិត ខាងមួយចំនួនដែរ។

លោក Murray Ko ស្ថាបនិក និងជា CEO បានថ្លែងថា " អ្វីដេលយើងខុសប្លែកពីអ្នកដទៃ គឺភាពរឹងមាំនៅក្នុងគោលការណ៍របស់យើង ដែលផ្ដោតទៅលើគោលការណ៍ខុសៗគ្នា អ្នកជំនាញរបស់យើង បានយកចិត្តទុកដាក់ និងពិនិត្យយ៉ាងល្អិតល្អន់គ្រប់ជ្រុងជ្រោយ ។ យើងគឺជាអ្នកអភិវឌ្ឍន៍ដំបូងគេ ដែលមានដាក់បង្ហាញជូន នូវបន្ទប់ស្នាក់នៅពិត នៅពាក់កណ្ដាលនៃអគារសាងសង់ ហើយយើងមានទំនុកចិត្តខ្ពស់ ទាំងលើគុណភាព និងទេពកោសល្យ។ យើងអនុញ្ញាតឲ្យអតិថិជន ឃើញបន្ទប់ស្នាក់នៅពិតប្រាកដ ដោយផ្ទាល់ មុននឹងសម្រេចចិត្តទិញ"។

ក្រុមការងាររបស់ MERIDIAN INTERNATIONAL HOLDING បានសហការជាមួយក្រុមស្ថាបត្យករ និងក្រុមរចនា ដែលមកពីបណ្ដាប្រទេសផ្សេងៗគ្នា ក្នុងពិភពលោក ដូច្នេះហើយការអភិវឌ្ឍន៍ គ្រប់ចំណុចទាំងអស់ ត្រូវបានពិនិត្យ និងប្រតិបត្តិយ៉ាងហ្មត់ចត់ ដើម្បីប្រាកដទាំងគុណភាព និងផ្ដល់សេវាជូនអតិថិជន ទាន់ពេលវេលាកំណត់។

អគារខុនដូទាំងមូល ត្រូវបានរចនាឡើង ដោយមើលពីចម្ងាយ ឃើញអគារ២ ដូចជាកាក់ចិនបុរាណដាក់បញ្ឈរ ដែលកាក់នេះមានប្រឡោះ នៅកណ្ដាល ជាប្រភេទកាក់ដែលបង្ហាញ ពីភាពចម្រុងចម្រើននៃទ្រព្យសម្បត្តិ ហើយគ្របលើកំពូល ដោយមានទុកចន្លោះនៅកណ្ដាល ដើម្បីឲ្យមានថាមពលខ្យល់ចេញចូលល្អ ដែលគេហៅថា ច្រកនាគ តាមទស្សនៈរបស់ជនជាតិចិនបុរាណ។

គួរបញ្ជាក់ថា ខុនដូមួយនេះ នឹងត្រូវសាងសង់បញ្ចប់នៅមុនខែមិថុនា ឆ្នាំ២០១៧ មានច្រើនបែបច្រើនយ៉ាង សម្រាប់ជ្រើសរើស មានបន្ទប់សរុប ៥១២បន្ទប់ អគារមានកម្ពស់ ៣៣ជាន់ ដែលមានហាងលក់ទំនិញ និងលក់ផលិតផលម៉ាកល្បីៗ ក្នុងពិភពលោក មានក្រឡាផ្ទៃ ៥.៧០០ម៉ែត្រការ៉េ មានអាងហែលទឹក វេរ៉ង់ដារសម្រាប់លំហែ អមដោយសួនច្បារ កន្លែងហាត់ប្រាណ បណ្ណាល័យ កន្លែងរង់ចាំ កន្លែងក្មេងលេង ចំណតរថយន្ត ដែលមានដំបូល សេវាកម្មម្ហូបអាហារ និងប្រព័ន្ធការពារសុវត្ថិភាព២៤ម៉ោង មានទីតាំងល្អឥតខ្ចោះ ក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕

គម្រោងខុនដូ Casa By Meridian សម្ពោធ បើកលក់ ដំណាក់កាលទី២ ជាផ្លូវការ

គម្រោងខុនដូ Casa By Meridian សម្ពោធ បើកលក់ ដំណាក់កាលទី២ ជាផ្លូវការ

គម្រោងខុនដូ Casa By Meridian សម្ពោធ បើកលក់ ដំណាក់កាលទី២ ជាផ្លូវការ

គម្រោងខុនដូ Casa By Meridian សម្ពោធ បើកលក់ ដំណាក់កាលទី២ ជាផ្លូវការ