លោក កឹម សុខា អំពាវនាវ ឲ្យពលរដ្ឋ គ្រប់អាយុទៅ ធ្វើអត្តសញ្ញាណប័ណ្ណ ឲ្យបានគ្រប់ៗគ្នា

ភ្នំពេញ៖ លោក កឹម សុខា ប្រធានស្ដីទី គណបក្សសង្រ្គោះជាតិ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០១៦ បានអំពាវនាវឲ្យ ប្រជាពលរដ្ឋដែលគ្រប់អាយុ ធ្វើអត្តសញ្ញាណប័ណ្ណ ទៅធ្វើអត្ដសញ្ញាណប័ណ្ណប្រភេទថ្មី ឲ្យបានគ្រប់ៗគ្នា។

លោក កឹម សុខា បានសរសេរក្នុង បណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ថា "ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរ ដែលគ្រប់អាយុ សម្រាប់ការធ្វើ អត្ដសញ្ញាណប័ណ្ណ សូមអញ្ជើញទៅធ្វើ អត្ដសញ្ញាណប័ណ្ណ ឲ្យបានគ្រប់ៗគ្នា ដើម្បីជាឯកសារសម្គាល់ខ្លួន ហើយជាពិសេស ជាឯកសារសម្រាប់ ចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត"។

លោកបានបន្ថែមថា" ខ្ញុំក៏សូមអំពាវនាវដល់ អស់លោក លោកស្រី នគរបាល មានភារកិច្ចធ្វើ អត្ដសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ សូមមេត្ដាសម្រួល ដល់ប្រជាពលរដ្ឋ អាចធ្វើអត្ដសញ្ញាណប័ណ្ណនេះ បានគ្រប់ៗគ្នា និងឲ្យបានទាន់ពេលវេលា"។

លោក កឹម សុខា អំពាវនាវ ឲ្យពលរដ្ឋ គ្រប់អាយុទៅ ធ្វើអត្តសញ្ញាណប័ណ្ណ ឲ្យបានគ្រប់ៗគ្នា