សម្តេច ហ៊ុន សែន​ថា អ្នក​បង្ហោះ​រូប​ខ្លួន​ស្លាប់​លើ​ហ្វេ​ស​ប៊ុ​ក​ជា​សកម្មជន​នៃ​មេដឹកនាំ​បោកប្រាស់​អាជីព​

​ភ្លាមៗ​ក្រោយពី​វិលត្រឡប់​មកដល់​កម្ពុជា​វិញ បន្ទាប់ពី​បាន​ពិនិត្យ​សុខភាព​នៅ​ប្រទេស​សិង្ហ​បុរី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​អ្នក​បង្ហោះ​រូបលោក​ស្លាប់​ក្លែងក្លាយ​ថា ជា​សកម្មជន​បក្សនយោបាយ​ដែលមាន​មេដឹកនាំ​ជា​ជន​បោកប្រាស់​អាជីព​។

​ទន្ទឹមនឹង​អរគុណ​អ្នក​ជូនពរ និង​ចុច​Like នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ពេល​លោក​បង្ហោះ​រូបថត​ពិនិត្យ​សុខភាព​នៅ​សិង្ហ​បុរី លោកនាយក​រដ្ឋមន្ត្រី ក៏​ឆ្លៀត​ឆ្លើយតប​ចំពោះ​អ្នក​បង្ហោះ​រូប​ប្រឌិត​របស់ខ្លួន​យ៉ាងនេះ​ថា​៖«​សម្រាប់​អស់លោក​មួយចំនួន​តូច ដែល​ចង់​ឲ្យ​ខ្ញុំ​ស្លាប់​តាមរយៈ​ការផ្សាយ​ព័ត៌មាន​ប្រឌិត​រហូត​បង្កើត​រូបភាព​បង្ហោះ​តាម​ប្រ​ព័​ន្ឋ Facebook ។ សូម​ប្អូនៗ ឬ​ក្មួយៗ​មេត្តា​កែប្រែ​អត្តចរិត​ពាល​នេះ​ចេញទៅ ព្រោះ​វា​គ្មាន​ផលប្រយោជន៍​សម្រាប់​អស់លោក​នោះឡើយ​។

​ជាងនេះទៅទៀត​ប្រមុខ​រដ្ឋាភិបាល ក៏បាន​ចោទ​អ្នក​ដែល​ប្រឌិត​រូបថត​លោក​ថា ជា​កម្ម​ជន​នៃ​បក្សនយោបាយ​ដែលមាន​មេដឹកនាំ​ជា​អ្នកបោក​ប្រាស់​អាជីព​។ «​តាម​ការស្រាវជ្រាវ អស់លោក គឺជា​សកម្មជន​នៃ​បក្សនយោបាយ​ដែល​មេដឹកនាំ​របស់​អស់លោក​មួយចំនួន​ជា​ជនពាល និង​ជា​ជន​បោកប្រាស់​អាជីព​។ ពួកគេ​បាន​ហ្វឹកហ្វឺន​តាមរបៀប​ក្មេង​ពាល​ដែល​សង្គម​ស្អប់ខ្ពើម​។ ពេល​មាន​បញ្ហា​គេ​តែងតែ​រត់ចោលស្រុក​និង​ទុក​ឲ្យ​ថ្នាក់ក្រោម​ជាប់គុក​ជំនួស​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​សម្តេចនាយក​រដ្ឋមន្ត្រី​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​៕

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​