ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

ក្មេង​ប្រុស​អីុរ៉ា​ក់ម្នា​ក់បាន​យក​ស្បោង​ប្លា​ស្ទិ​ក​ឆ្នូត​ពណ៌​ផ្ទៃមេឃ​-​ស ស្រ​ដៀង​ឯកសណ្ឋាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ច្នៃ​ធ្វើ​អាវ​រួម​ទាំង​សរសេរ​ឈ្មោះ និង​លេខ​អាវ​របស់​កីឡាករ Lionel Messi ខ្សែប្រយុទ្ធ​ក្លិប Barcelona ទៀត​ផង ។

របាយការណ៍​បញ្ជាក់​ថា ក្មេង​ប្រុស​ខាងលើ​ស្ថិត​នៅ​ប្រទេស​អីុ​រ៉ា​ក់ ដោយ​ទិដ្ឋភាព​នៅ​សងខាង​ផ្លូវ​ហាក់ដូចជា​នៅ​តំបន់​ដាច់​ស្រយាល និង​នៅ​ក្នុង​ចិត្ត​របស់​គេ​ហាក់ដូចជា​ចង់បាន​អាវ​របស់​Messi​ដើម្បី​ពាក់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​។ កន្លង​មក Messi ទើប​ទទួល​បាន​រង្វាន់​ជា​កីឡាករ​ឆ្លើ​ម​ប្រចាំឆ្នាំ​២០១៥(FIFA Ballon d`Or2015)​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​ទូ​ទាំង​ពិភពលោក​ចូលរួម​អបអរ​ក្នុង​នោះ​មាន​ទាំង​កុមារ​ផង​ដែរ ៕