ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ​៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា ​ទូហ្គេមចំនួន១២ទូ ​(ភាគច្រើនហ្គេមបាញ់ត្រី)​ ដែលអាជ្ញាធរចាប់​រឹបអូសពី​ទីតំាង​ផ្សេងៗនាពេលកន្លងមក ​នឹងត្រូវគណៈបញ្ជាការឯកភាព​ខណ្ឌពោធិសែនជ័យដឹកនំាដោយ ​លោក ហែមដារិទ្ឋ​ អភិបាលនៃគណៈអភិបាល​ខណ្ឌពោធិសែនជ័យកម្ទេចចោល​នៅរសៀលថ្ងៃទី២១​ មករា ២០១៦ ។

សេចក្តីរាយការណ៍បានបន្តថា​ ទីតំាងដែលត្រូវរៀបចំពិធី​កម្ទេចទូហ្គេមនាពេលបន្តិចទៀតនេះ​ ស្ថិតនៅជាប់ផ្សារកាណាស៊ីធី ​ទល់មុខផែស្ងួត សូរ ងួន ​ស្ថិតក្នុងភូមិ-សង្កាត់​ចោមចៅ ។