ចង់​បញ្ឈប់​ការ​ទាញ​យក​​​​​ការ​អាប់ដេត​ប្រព័ន្ធ​ iOS ​​​គួរ​ធ្វើ​​ដូចម្ដេច​?

ការ​អាប់ដេត​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ​ទៅ​កាន់​ជំនាន់​ចុង​ក្រោយ​​នៅ​លើ​ iPhone ឬ​ iPad គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ​ដោយ​សារ​វា​អាច​ជួយ​កែ​សម្រួល​បញ្ហា​ដែល​មាន​នៅ​លើ​ជំនាន់​មុន​បាន។ ប៉ុន្តែ​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​​សម្រេច​ចិត្ត​ថា​អាប់ដេត​ហើយ​តែ​ប្ដូរ​ចិត្ត​ថា​មិន​ចង់​អាប់ដេត​វិញ ហើយ​ពួក​គេ​មិន​បាន​ដឹង​ទេ​ថា​ចង់​បញ្ឈប់​ការ​ទាញយក​អាប់ដេត​គួរ​ធ្វើ​បែប​ណា​នោះ។

ចង់​បញ្ឈប់​ការ​ទាញ​យក​​​​​ការ​អាប់ដេត​ប្រព័ន្ធ​ iOS ​​​គួរ​ធ្វើ​​ដូចម្ដេច​?

ដូច​នេះ​ខាង​ក្រោម​នឹង​មាន​បង្ហាញ​អំពី​ដំណោះស្រាយ៖

១. ត្រូវ​ច្បាស់​ថា​​ការ​ទាញ​យក​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ។ ដើម្បី​ពិនិត្យ​មើល​ថា​ទាញ​យក​បាន​បញ្ចប់​ឬ​នៅ​ ចូល​ទៅ​កាន់​ Setting → General → Software Update

ចង់​បញ្ឈប់​ការ​ទាញ​យក​​​​​ការ​អាប់ដេត​ប្រព័ន្ធ​ iOS ​​​គួរ​ធ្វើ​​ដូចម្ដេច​?

២. ពេល​ចូល​ទៅ​ដល់​អ្នក​នឹង​ឃើញ​ថា​ការ​ទាញ​យក​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​នៅ​ឡើយ

ចង់​បញ្ឈប់​ការ​ទាញ​យក​​​​​ការ​អាប់ដេត​ប្រព័ន្ធ​ iOS ​​​គួរ​ធ្វើ​​ដូចម្ដេច​?

៣. បន្ទាប់​មក​ត្រឡប់​ទៅ​មី​នុយ​ដើម​វិញ​ដោយ​ចូល​ទៅ​កាន់​ Setting → Geenral

ចង់​បញ្ឈប់​ការ​ទាញ​យក​​​​​ការ​អាប់ដេត​ប្រព័ន្ធ​ iOS ​​​គួរ​ធ្វើ​​ដូចម្ដេច​?

៤. នៅ​ក្នុង​ General ស្វែង​រក​ពាក្យ​ថា​ Usage (ឬ​ Storage & iCloud Usage)

ចង់​បញ្ឈប់​ការ​ទាញ​យក​​​​​ការ​អាប់ដេត​ប្រព័ន្ធ​ iOS ​​​គួរ​ធ្វើ​​ដូចម្ដេច​?

​​​​​​​៥. នៅ​ពេល​នោះ​នឹង​ឃើញ​មាន​​ឈ្មោះ​កម្មវិធី​ឡើង ហើយ​ត្រង់​កន្លែង​នេះ​ស្វែង​រក​ពាក្យ​ថា​ iOS

ចង់​បញ្ឈប់​ការ​ទាញ​យក​​​​​ការ​អាប់ដេត​ប្រព័ន្ធ​ iOS ​​​គួរ​ធ្វើ​​ដូចម្ដេច​?

៦. នៅ​ពេល​ចុច​លើ​ពាក្យ​ iOS ចូរ​អ្នក​ចុច​លើ​ពាក្យ​ Delete Update នោះ​ជា​ការ​ស្រេច​​​

ចង់​បញ្ឈប់​ការ​ទាញ​យក​​​​​ការ​អាប់ដេត​ប្រព័ន្ធ​ iOS ​​​គួរ​ធ្វើ​​ដូចម្ដេច​?

ចុច​អាន៖ ពង្រឹង​វេយ្យាករណ៍​អង់គ្លេស​របស់​អ្នក​​ជា​មួយ​កម្មវិធី​ទាំង​នេះ

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TechRecipe​​​​​