អ្នកជំងឺ ៣ប្រភេទ បើ​អាច​គួរចៀសវាង​បរិភោគទឹកដោះគោសណ្តែក

ទឹកដោះគោសណ្តែក (ទឹកដោះគោធ្វើពីសណ្តែក) ជាភេសជ្ជៈមួយប្រភេទ ដែលសម្បូរ​ទៅដោយសារធាតុចញ្ចឹមដូចជា​ ប្រូតេអ៊ីន, អាស៊ីតខ្លាញ់, វីតាមីន​ B, វីតាមន E , ជាតិសរសៃ ហើយ​ក៏មាន​សមាសភាគគីមី​ជាច្រើនរួមមាន អាស៊ីតខ្លាញ់ផូស្វ័រ, oligosaccharide, isoflavones, plant sterols ...
 
អ្នកជំងឺ ៣ប្រភេទ បើ​អាច​គួរចៀសវាង​បរិភោគទឹកដោះគោសណ្តែក
ថ្វីបើ​សណ្តែក​មាន​អាហារូបត្ថម្ភា​ដ៏សំម្បូរបែប​មិនអាចប្រកែកបាន ប៉ុន្តែ​អ្នក​ជំនាញ​បា​នផ្តល់​អនុសាសន៍ថា មនុស្សមួយចំនួន​ដែល​មាន​ជំងឺ​ក្រពះ, ត្រងនោម, រលាកសន្លាក់ គួរ​តែ​បរិភោគ​ភេសជ្ជៈមួយនេះមាន​កំណត់ ឬ​ចៀស​វាងបាន​គឺកាន់តែល្អ។ ព្រោះសណ្តែ​មាន​សារធាតុ oligosaccharide ដែលអាចធ្វើឲ្យ​អ្នក​ភើរ ឬ​ហឺម​ពោះជាញឹកញាប់។
អ្នកដែលមាន​ជំងឺរលាកក្រពះ ឬជំងឺរលាក មិន​គួរ​ពិសារទឹកសណ្តែក​ច្រើន​ពេក​ទេ ដើម្បីចៀសវាងការភ្ញោច​បញ្ចេញ​អាស៊ីតក្នុងក្រពះ​កើន​ឡើងច្រើន នាំឲ្យ​ជំងឺក្រពះ​កាន់តែ​ធ្ងន់​ធ្ងរ ឬបង្កឲ្យ​មាន​ការហើមពោះ។
ជាមួយគ្នា​នេះផងដែរ អ្នកត្រូវនៅឲ្យឆ្ងាយ​ពី​ផលិផល​ដែលធ្វើពីសណ្តែក។
ការញ៉ាំអាហារ​ដែលមាន​ប្រូតេអ៊ីន​កម្រិតទាប ជាគោការណ៍សម្រាប់​អ្នកដែល​មាន​ជំងឺទឹកនោមផ្អែម។ ព្រោះអាហារ​ដែលមាន​ប្រូតេអ៊ីន​ខ្ពស់នឹង​បង្កើន​បន្ទុកមក​លើ​តម្រង​នោម​កាន់តែ​ខ្លាំងឡើង។ សម្រាប់មនុស្សដេែលមាន​ជំងឺតម្រងនោម​គួរកម្រិត​ការ​ទទួលទាន​អាហារ​ដែល​សម្បូរប្រូតេអ៊ីន ជាពិសេស​ប្រូតេអ៊ីន​ដែល​បាន​ពីសាច់សត្វ។​
សណ្តែកសម្បូរទៅដោយ សារធាតុ purine ដែលជាឧបសគ្គដ៏ធំក្នុងការ​រំលាយ​អាហារ សម្រាប់អ្នក​មាន​ជំងឺ​សន្លាក។ Purine ជា​សារធាតុដែលអាចរលាយ​ជាមួយនឹង​ទឹក ដូច្នេះ​នៅពេល​ដែល​សណ្តែក​សៀង ត្រូវបាន​ច្នៃធ្វើជាទឹកដោះគោ សារធាតុ Purine កើត​មាន​ឡើងកាន់តែ​ខ្ពស់ ហើយ​ផលិតផលផ្សេងទៀត​ដែលធ្វើពី​សណ្តែ​ក​សុទ្ធតែ​ដូចគ្នា៕
ដោយ៖ Seng hong
ប្រភព៖ soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អ្នកជំងឺ ៣ប្រភេទ បើ​អាច​គួរចៀសវាង​បរិភោគទឹកដោះគោសណ្តែក
    • អ្នកជំងឺ ៣ប្រភេទ បើ​អាច​គួរចៀសវាង​បរិភោគទឹកដោះគោសណ្តែក已关闭评论
    • 11 views
    • Hide Sidebar
      A+
    Publish on:2016/01/21  Category:សុខភាព