គ្រឿងផ្សំ ៣មុខ ជួយឲ្យ​ស្បែកមុខ​សស្អាត គ្មា​នស្នាម​គ្មាន​មុន

ម្សៅសូដា (baking-soda) គឺជាគ្រឿងផ្សំ​មួយប្រភេទ ដែលមាន​អត្ថប្រយោជន៍ច្រើនបំផុត សម្រាប់គ្រប់ក្រុមគ្រួសារ។ វាត្រូវបានគេប្រើសម្រាប់​ការចម្អិនអាហារ, ការសម្អាត, និង​ថែរក្សា​សម្រស់​រាងកាយ​របស់​យើង។ ដូច្នេះ​ហើយ ម៉ាសបិទមុខ ដែលល្អបំផុត​ភាគច្រើនគេត្រូវ​ការម្សៅសូដា ធ្វើជាវត្ថុធាតុដើម។ 
 
គ្រឿងផ្សំ ៣មុខ ជួយឲ្យ​ស្បែកមុខ​សស្អាត គ្មា​នស្នាម​គ្មាន​មុន
ប្រសិនអ្នក​មានការអស់កម្លាំងខ្លាំង, ការគេង​មិន​បាន​គ្រប់គ្រាន់ និងការ​ស្រ្តេស នេះគឺជាបញ្ហា​ដែលត្រូវ​មានការព្រួយបារម្ភ ព្រោះ​វាអាចធ្វើមុខ​របស់អ្នក​លេចឡើង​នូវ​ស្លាកស្នាម​ខ្មៅៗ។ ប៉ុន្តែ​ម៉ាសបិទមុខ​ដ៏មានប្រសិទ្ធភាព​នេះ អាចជួយ​អ្នកក្នុង​ការចម្ចាត់​រោគកើតមុន, រង្វង់​ភ្នែកខ្មៅ, មុនក្បាល​ខ្មៅ និង​ការធ្លាកយារថង់ក្រោមភ្នែក​របស់​អ្នកផងដែរ។ 
គ្រឿងផ្សំ៖
- ម្សៅសូដា (baking-soda) ២ ស្លាបព្រាបាយ
- ទឹកក្រូចឆ្មា ១ ចំហៀង
- ប្រេងដើមតែ ២ ដំណក់
ការរៀបចំ និងរបៀបប្រើប្រាស់៖
លាយបញ្ចូល​គ្រឿងផ្សំ​ទាំង ៣មុខ កូរឲ្យសព្វ​រហូតទទួលបាន​ល្បាយខាប់ៗ ហើយចាប់ផ្ដើម​អនុវត្តវា​នៅលើផ្ទៃមុខ​របស់អ្នក។ អ្នកអាច​បន្ថែម​ទឹកក្នុង​ល្បាយនេះ​បាន​ប្រសិនបើ​ស្បែក​មុខរបស់​អ្នក​មានបញ្ហា​រន្ធតូចៗ​ឬសរសៃឆ្មាៗ។ 
លើកទី១៖ អ្នកត្រូវ​រក្សាល្បាយនេះ​ទុកឲ្យបាន ៣ នាទី។ 
លើកទី២៖ អ្នកត្រូវ​រក្សាល្បាយ​នេះទុកឲ្យ​បាន ១០ នាទី បន្ទាប់ពីបាន​មួយសប្ដាហ៍ ហើយអ្នក​អាចលាងសម្អាត​ល្បាយនៅលើផ្ទៃមុខ​របស់អ្នក​ជាមួយទឹកត្រជាក់​ចេញបាន។ 
ប្រេងដើមតែ មានសារធាតុចញ្ចឹម និងតួនាទីក្នុងកម្ចាត់​មុននៅលើស្បែក​មុខយ៉ាងមាន​ប្រសិទ្ធភាព។ ប្រសិនបើអ្នកមានស្លាក​ស្នាមមុន ឬមាន​ស្នាមអុជៗ​ដោយ​សារត្រូវ​កម្ដៅ​ព្រះអាទិត្យ ទឹកក្រូចឆ្មា​អាចជួយ​អ្នកបាន។
ម្សៅសូដា ជាអ្នកកម្ចាត់​នូវកោសិការ​ដែលងាប់ៗ និងបញ្ហា​អ្វីផ្សេងទៀត​ដែលផ្ដុំនៅ​លើស្បែក​មុខរបស់អ្នក​យ៉ាងមានប្រសិទ្ធភាព​បំផុត៕
ដោយ៖ Brugn
ប្រភព៖ healthyfoodhelp

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • គ្រឿងផ្សំ ៣មុខ ជួយឲ្យ​ស្បែកមុខ​សស្អាត គ្មា​នស្នាម​គ្មាន​មុន