តុធ្វើការរញ៉េរញ៉ៃ បែរជាធ្វើឲ្យ ខួរក្បាល ស្រស់ថ្លាទៅវិញ

សុខភាព៖ នៅពេលដែលឃើញ តុធ្វើការរបស់នរណាម្នាក់ មានភាពរញ៉េរញ៉ៃ អ្នកនឹងប៉ាន់ស្មានថា អ្នកនោះជាមនុស្សខ្ជីខ្ជា គ្មានសណ្តាប់ធ្នាប់។ ក៏ប៉ុន្តែ យោងទៅតាមការសិក្សា កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា អ្នកមិនចាំបាច់រៀបចំតុធ្វើការរបស់អ្នកក៏បានដែរ ព្រោះវាជួយធ្វើឲ្យខួរក្បាល របស់អ្នកស្រស់ស្រាយជាងមុនទៅវិញទេ។

តាមការសិក្សា ដែលបានចុះផ្សាយក្នុងទស្សនាវដ្តី Consumer Research បានឲ្យដឹងថា ភាពរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់ នៅលើតុធ្វើការ ឬតុកសិក្សាអាចជួយឲ្យខួរក្បាល ប្រមូលទិន្នន័យបានច្រើន ពោលគឺជួយឲ្យខួរក្បាល ធ្វើការបានយ៉ាងមានប្រសិទ្ធភាព និងមាន គំនិតច្នៃប្រឌិត ក្នុងការដោះស្រាយបញ្ហានានា។

ទោះជាបែបនេះក្តី វាមិនមែនអាស្រ័យ ទៅលើគ្រប់ស្ថានភាពនោះទេ។ ប្រសិនបើអ្នកទុករបស់របរ ដែលបង្កផលប៉ះពាល់ដល់សុខភាព ដូចជា កាកសំណល់ចំណីអាហារ ឬ ក៏បណ្តោយឲ្យ ធូលីដី កាន់ក្រាស់ក្រែល នោះវានឹងធ្វើឲ្យអ្នកខូចសុខភាពជាក់ជាមិនខាន៕

តុធ្វើការរញ៉េរញ៉ៃ បែរជាធ្វើឲ្យ ខួរក្បាល ស្រស់ថ្លាទៅវិញ