រថយន្ត​១​គ្រឿង​បើក​ក្រឡាប់ នៅ​ព្រៃនប់​របួស​ស្ត្រី​ខ្មែរ​ម្នាក់ និង​បុរស​ជនជាតិ​ចិន​ម្នាក់

ព្រះសីហនុ: ស្ត្រី​ខ្មែរ​ម្នាក់​និង​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​មិនទាន់​ស្គាល់ អត្តសញ្ញាណ​បាន​រងរបួសធ្ងន់​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ក្រឡាប់​​រថយន្ត ជាច្រើន​ត្រឡប់ ធ្លាក់​ផ្លូវ​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១២ ថ្ងៃត្រង់ ថ្ងៃទី​២១ ខែមករា ឆ្នាំ២០១៦​នៅ​ផ្លូវជាតិ​លេខ​៤ ម្តុំ​ក្បែរ​បញ្ជរ​ថ្លឹង​ទម្ងន់​រថយន្ត​នៅ​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​មុនពេល​កើតហេតុ​គឺ​ឃើញ​មាន​រថយន្ត​មួយគ្រឿង មាន​គ្នា​២​នាក់ ក្នុង​ល្បឿន​លឿនលុះ​មកដល់​ចំណុចកើតហេតុ មិនដឹង​ជាមាន​បញ្ហា​​អ្វី​នោះទេ ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត ធ្លាក់​ផ្លូវ​រួច​ក្រឡាប់​ជាច្រើន ត្រឡប់​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​២​នាក់បាន​រងរបួស​ចំណែក​រថយន្ត​បាន​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​។​

​ក្រោយពី​កើតហេតុ គេ​ឃើញ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​បាននាំគ្នា មកជួយ​គាស់​និងយក​ជនរងគ្រោះ ចេញពី​ក្នុង​រថយន្ត រួច​បញ្ជូនទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕​

រថយន្ត​១​គ្រឿង​បើក​ក្រឡាប់  នៅ​ព្រៃនប់​របួស​ស្ត្រី​ខ្មែរ​ម្នាក់ និង​បុរស​ជនជាតិ​ចិន​ម្នាក់

រថយន្ត​១​គ្រឿង​បើក​ក្រឡាប់  នៅ​ព្រៃនប់​របួស​ស្ត្រី​ខ្មែរ​ម្នាក់ និង​បុរស​ជនជាតិ​ចិន​ម្នាក់