ក្មេងស្រី​អាយុ​១០​ឆ្នាំ ដើរ​តាមផ្លូវ ត្រូវ​រថយន្តបុក​ស្លាប់​

កំពង់ធំ: ក្មេងស្រី​អាយុ​១០​ឆ្នាំ​ម្នាក់ កំពុង​ដើរ​នៅលើ​ចិញ្ចើមផ្លូវ  ត្រូវ​រថយន្ត​១​គ្រឿង​បើក​យ៉ាងលឿន បុក​និង​កិន​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធម៌ កាលពី​ព្រឹក ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦​នៅ​ចំណុច ភូមិ​តាអោ​ង ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ខេត្តកំពង់ធំ​។​

​ក្មេងស្រី​រងគ្រោះ ឈ្មោះ ហឿង ស្រី​ណុ​ច អាយុ​១០​ឆ្នាំ រស់នៅ​ភូមិ​បឹង ឃុំ​ចើ​ង​ដើ​ងស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​

​មុនពេល​កើតហេតុ គឺ​ឃើញ​ក្មេងស្រី​រងគ្រោះ កំពុង​ដើរ​នៅ​ចិញ្ចើមផ្លូវ ក៏មាន​រថយន្តមួយគ្រឿង​ម៉ាក សាំ​យ៉ុង ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AG-1104 បាន​បើកយ៉ាង​លឿន ហើយ​រ៉េ​ចង្កូត​មក​បុក​ពេញ​ទំ​ហឹ​និង​កិន​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនិង​កន្លែង តែម្តង ។​

​ភ្លាមនោះ​អ្នកបើកបរ​រថយន្ត​បង្ក បាន​ចុះ​គេចខ្លួនបាត់​។ ក្រោយពី​កើតហេតុ កម្លាំងសមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះមក​អន្តរាគមន៍​​និង​វាស់វែង យក​រថយន្តបង្ក​ទៅ​រក្សាទុក រង់ចាំ​ភាគី​បង្ក​ចូលខ្លួន មក​ដោះស្រាយ​គ្នា​។ ចំណែក​សព​ត្រូវបាន​សាច់ញ្ញាតិ​មក​ទទួល​ពី​សមត្ថកិច្ច​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ក្មេងស្រី​អាយុ​១០​ឆ្នាំ ដើរ​តាមផ្លូវ ត្រូវ​រថយន្តបុក​ស្លាប់​