អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ចូល​អភិវឌ្ឍ​តំបន់​បឹង​ជើងឯក ក្នុង​ទឹកប្រាក់​ជិត​៧០០​លាន​ដុល្លារ​

ភ្នំពេញ: អាជ្ញាធរ​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​គម្រោង​ចូល​អភិវឌ្ឍន៍​តំបន់​បឹង​ជើងឯក​ហើយ ដើម្បី​រៀបចំ​តំបន់​នេះ​ឲ្យ​មាន​ប្លង់គោល ទៅតាម​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត មាន​សណ្តាប់ធ្នាប់​រៀបរ​យ និង​ព​ន្លឿ​ន​ការកែប្រែ​មុខមាត់​ថ្មី​របស់​រាជធានី​ភ្នំពេញ ក្លាយទៅជា​ទីក្រុង​ទំនើប​។​
         
 លោក ប៉ា សុជាតិ​វង្ស អភិបាល​សាលា​រាជធានី​ភ្នំពេញ បានប្រកាស​ទុក​រយៈពេល​ទុក​រយៈពេល ២០​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃស្អែក​ទៅ​(​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០១៦) ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ដែលមាន​ដី​នៅក្នុង​តំបន់​អភិវឌ្ឍន៍​បឹង​ជើងឯក​នេះ ត្រូវ​រួសរាន់​ផ្តល់​ឯកសារ លិខិតស្នាម បញ្ជាក់​ម្ចាស់​កម្មសិទ្ធិ​របស់ខ្លួន ដើម្បី​ឲ្យ​អាជ្ញាធរ​មានលទ្ធភាព​ផ្ទៀងផ្ទាត់ ឈានទៅ​ធ្វើការ​អភិវឌ្ឍ​តំបន់​នេះ​ឲ្យ​បាន​ឆាប់​។​
 
​លោក​អភិបាល​រាជធានី​ភ្នំពេញ​បានប្រកាស​ដូច្នេះ ក្នុងឱកាស​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដែលមាន​ដី​ក្នុង​តំបន់​បឹង​ជើងឯក កាលពី​ព្រឹក​ថ្ងៃទី​២១ មករា នៅ​មហាវិថី​សម្តេច​ហ៊ុនសែន បឹង​ជើងឯក ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​កាន់តែ​ប្រសើ រ​ក្នុងការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ឲ្យ​ទទួលយកបាន​ប្រប​យោជន៍​រួម​ទាំងអស់គ្នា​។​

​លោក​អភិបាល​បន្តថា ជា​មធ្យោបាយ ដើម្បី​អាចឈាន​ទៅ​ដោះស្រាយ​តំបន់​នេះ​បាន  មានតែ​ប្រជាពលរដ្ឋ ចូលរួម​បដិភាគ​នូវ​បញ្ហា​ចំនួន​៣​ចំណុច គឺ​ទី​១-​រួមគ្នា​ចាក់ដី​លើ​ផ្ទៃ​បឹង​ឲ្យ​ពេញ​ដោយ​ចេញថ្លៃ ទៅតាម​ទំហំ​ដី ទី​២- បដិភាគ​ដី​ចំនួន​៣៥​ភាគរយ ដើម្បី​បង្កើត​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ លូ ប្រឡាយ និង​អាង​ស្តុក​ទឹក សាលារៀន មន្ទីរពេទ្យ បណ្តាញ​អគ្គិសនី ជាដើម និង​ទី​៣- ការចំណាយ​លើ​ការ​ស្ថាប​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​គាំទ្រ​នៅ​តំបន់​នេះ​។

​លោក​អភិបាល​បញ្ជាក់ទៀតថា នេះ​ជាការ​ដោះស្រាយ​ជា​កញ្ចប់ ដែល​ពុំ​ឲ្យ​មានការ​អភិវឌ្ឍន៍ ដាច់​ដោយ​ដុំ​ទៀតឡើយ ដូច្នេះ​ការចូលរួម​ចំណាយ​បដិភាគ​របស់​ប្រជាពលរដ្ឋ​នាពេលនេះ នឹងធ្វើ​ឲ្យ​ដី​នៅ​តំបន់​នេះ​កាន់តែ​មានតម្លៃ ជៀស​ជាង​ការ​ទុក​ដី​ទំនេ រ​និង​ធ្វើ​អ្វី​មិនកើត​នាំ​ខាត​ប្រយោជន៍​។​

​លោក​អភិបាល​រាជធានី​បញ្ជាក់ថា សព្វថ្ងៃ​កំណើន​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ មាន​ជាង​២​លាន​នាក់ ដូច្នេះ​ការរៀបចំ​តំបន់​អភិវឌ្ឍ ឬ​ទីក្រុង​រណប​គឺ​ត្រូវតែ​ធ្វើជា​ចាំបាច់​។ ជាក់ស្តែង​ការអភិវឌ្ឍន៍​តំបន់ បឹង​ជើងឯក​ដែលមាន​ផ្ទៃដី​សរុប​ចំនួន​២៥៧២ ហិកតា គឺ​ត្រូវ​រៀបចំ​អភិវឌ្ឍ​ជា​កញ្ចប់ ឬ​ជា​ប្រព័ន្ធ​តែម្តង​គម្រោង​អភិវឌ្ឍ​នេះ ជា​គម្រោង​ធំជាងគេ​ក្នុងចំណោម​គម្រោង​អភិវឌ្ឍ​ទីក្រុង​រណប​នានា ក្នុង​រាជធានី​ភ្នំពេញ​ដែល​គ្រោង​ចំណាយ​ថវិកា​សរុប​ចំនួន ៦៩៦.៤៥៤.០៩២ ដុល្លារ​អាមេរិក​។​

​លោក​អភិបាល​បាន​បញ្ចា​ក់ថា ការអភិវឌ្ឍ​ន័​តំបន់​បឹង​ជើងឯក​នេះ ប្រសិនបើ​ប្រជាពលរដ្ឋ​មានការ​ឯកភាព ស្រុះស្រួល​គ្នា​បាន​កាន់តែ​ឆាប់ អាជ្ញាធរ​នឹង​ស្រុក​ធ្វើបាន​កាន់តែ​លឿន​ក្នុង​រដូវប្រាំង​នេះ ដែល​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ចម្រុះ​រួមគ្នា​រវាង​អាជ្ញាធរ ក្រុមហ៊ុន​និង​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ការ​អភិ​ឌ្ឍ​នេះ​បាន​ប្រព្រឹត្ត​ទៅដោយ តម្លាភាព ប៉ុន្តែ​បើ​ពុំមាន​ការស្រុះស្រួល​គ្នា​ទេនោះ​អាជ្ញាធរ​នឹង​លើក​ពេល​ធ្វើទៅ​រដូវប្រាំង​ឆ្នាំក្រោយៗ​បន្តទៀត​។ ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុងជំនួប​ដោះស្រាយ​នេះ​បាន​គាំទ្រ​ចំពោះ​គម្រោង​អភិវឌ្ឍ​នេះ ប៉ុន្តែ​ពួកគាត់​ថា​ការចំណាយ​ទៅ​ការចេញ​ប​ដិ​ភាព​មាន​ចំនួន​ខ្ពស់ ហើយ​គួរតែ​ប​ន្ថូ​បន្ថយ ជាង​នេះ​បន្តទៀត​។​

​តំណាង​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​បានទទួល​សិទ្ធិ​ធ្វើការ​អភិវឌ្ឍន៍ និង​បឹង​ជើងឯក​ចំនួន​២.៥៧២ ហិកតា នេះ​ឲ្យ​ប្រែ​ក្លាយទៅជា​ទីក្រុង​រណប ក្នុងនោះ​ផ្ទៃដី​សម្រាប់​ការសាងសង់​អគារ​មាន ១.៤២៣ ហិកតា​ស្មើនឹង ៥៥,៣១ ភាគរយ​។ សំណង់​អគារ​សាធារណៈ ១.១៤៩ ហិកតា ស្មើនឹង​៤៤,៦៧​ភាគរយ​។​
       
​តំណាង​ក្រុមហ៊ុន​បញ្ជាក់ថា ក្នុង​តំបន់​អភិវឌ្ឍ​នេះ មាន​ផ្លូវ​សរុប​ចំនួន​៦១​ខ្សែ ចាក់​ខ្សាច់​បំពេញ សរុប​ចំនួន ១៤៦.២២៥.៦៤០​ម៉ែត្រគូប មាន​មហាវិថី​ធំៗ​ចំនួន​២ គឺ​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុនសែន និង​មហាវិថី​អ្នកឧកញ៉ា​មហា​ភក្តី​ហ៊ុន​នាង មាន​ទទឹង​៦០​ម៉ែត្រ និង​បណ្តោយ​ជាង​៩​គីឡូម៉ែត្រ​ការអភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវថ្នល់ ប្រឡាយ និង​លូ ជាដើម បាននិងកំពុង​ចាប់ផ្តើម​ពី​ពេលនេះ​ទៅ រហូតដល់​ឆ្នាំ​២០១៧ ហើយ​ការស្ថាបនា​ឲ្យ​រួចរាល់​ទាំងស្រុង​នៅ​អំឡុង​ឆ្នាំ​២០៣៥​។ ការអភិវឌ្ឍន៍​បឹង​ជើងឯក ប៉ះពាល់​និង​ចូល​ដី​ខេត្តកណ្តាល​ចំនួន ៣៧៦ ហិកតា ដែល​សេចក្តីជូនដំណឹង​របស់​គណៈរដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​មានការ​កាត់​ដី​ពី​ខេត្តកណ្តាល បញ្ចូល​ក្រោម​ការគ្រប់គ្រង​រដ្ឋបាល​របស់​រាជធានី​ភ្នំពេញ​វិញ​។​

​ប្រជាពលរដ្ឋ​ម្នាក់ ដែល​បាន​ដី​ក្នុង​តំបន់​អភិវឌ្ឍ​នេះ បាន​អះអាងថា លោក​បាន​យល់ព្រម​តាម​សំណើរ​និង​គោលការណ៍​របស់​រាជធានី បន្ទាប់ពី​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ហើយ​លោក​ក៏មាន​ការសប្បាយរីករាយ​ជាខ្លាំង ជាមួយ​គម្រោង​នេះ​៕

អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ចូល​អភិវឌ្ឍ​តំបន់​បឹង​ជើងឯក ក្នុង​ទឹកប្រាក់​ជិត​៧០០​លាន​ដុល្លារ​

អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ចូល​អភិវឌ្ឍ​តំបន់​បឹង​ជើងឯក ក្នុង​ទឹកប្រាក់​ជិត​៧០០​លាន​ដុល្លារ​

អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ចូល​អភិវឌ្ឍ​តំបន់​បឹង​ជើងឯក ក្នុង​ទឹកប្រាក់​ជិត​៧០០​លាន​ដុល្លារ​

អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ចូល​អភិវឌ្ឍ​តំបន់​បឹង​ជើងឯក ក្នុង​ទឹកប្រាក់​ជិត​៧០០​លាន​ដុល្លារ​

អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ចូល​អភិវឌ្ឍ​តំបន់​បឹង​ជើងឯក ក្នុង​ទឹកប្រាក់​ជិត​៧០០​លាន​ដុល្លារ​