ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​ខេត្ត​មណ្ឌល​គិរី ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៦ ​​ស្ថិត​នៅ​​ភូមិពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ​។​

លោក ស៊ុន ប៊ុ​ន​ធឿ​ន អធិកា​រនគរបាល​ស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹងថា ជន​រង​គ្រោះ ​​ឈ្មោះ ស្រូ​ន ងឿ​ន ​អាយុ​៥៧​ឆ្នាំ ​ជា​កសិករ​ មានស្រុក​កំណើត​នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​ស្នាក់​នៅ​​ឃុំ​ស្រែ​ឈូក ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ ។

​លោក​អធិកា​រនគរបាល​ស្រុក​កែវ​សីមា​បាន​បន្ត​ថា ​​ក្រោយ​ពី​​សមត្ថកិច្ច​​ចុះ​​ពិនិត្យ​​​សព​​រួច​រាល់​ ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ​ជន​រង​គ្រោះ​​​​បើក​បរ​​ម៉ូតូក្នុង​​សភាព​ស្រវឹង​​​​​​​ទើប​បណ្តាល​ឱ្យ​ដួល​​​​ម៉ូតូ​ស្លាប់​​​ប្រាកដ​មែន ​ហើយ​​​ក៏​ប្រគល់​​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕​