ប៉ូលិស​ប្រមាញ់​បាន​ក្រុមចោរប្លន់ ៦ នាក់​

Doliprane TVC

លោក​វរសេនិយ​ទោ​ម៉ាំង សុខ លុច នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ក្រោម​ការសម្របសម្រួល​របស់លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​​សាលាដំបូង​ក្រុងភ្នំពេញ​បាន​តាម​ប្រមាញ់​ក្រុមចោរប្លន់​មួយក្រុម ដែលមាន​គ្នា​រហូតដល់​៧​នាក់ ប្រកបដោយ​ជោគជ័យ ។ ប្រ​ត្តិ​ប​តិ​ការណ៍​នេះ បានធ្វើ​ឡើង​តាំង​វេលា​ម៉ោង ៩ និង ៣០ នាទី​ព្រឹក ថ្ងៃទី​១៩ ខែមករា ឆ្នាំ ២០១៦ កំលាំង​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​សហ​ការណ៍​ជាមួយ​កំលាំង កា​រិ​យា​ល័យ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​តាម​ចាប់​បក្សពួក​ក្រុមចោរប្លន់ តាម​ចម្លើយសារភាពរបស់ជនស​ង្ស័​យ​ឈ្មោះ លុន រ​ដ្ធា ដែល​ឃាត់ខ្លួន​បាន​កាលពី វេលា​ម៉ោង ១ និង ២០ នាទី​យប់ ថ្ងៃទី​១៩ ខែមករា ឆ្នាំ ២០១៦ ដោយ​ឃាត់ខ្លួន ជនសង្ស័យ​បាន​ចំនួន​ ៦​ នាក់ ប្រុស ​៤​ នាក់ ស្រី​ ២​ នាក់ ដែល​ពាក់ព័ន្ធ ករណី​ប្លន់​ម៉ូតូ​និង​ទូរស័ព្ទ ។

ប៉ូលិស​ប្រមាញ់​បាន​ក្រុមចោរប្លន់ ៦ នាក់​

ជនសង្ស័យ​ទាំងនោះ​រួមមាន ទី​១ ឈ្មោះ សល់ ឡាយ​សេង ភេទ​ប្រុស​អាយុ​១៦ ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​៥៤០ ក្រុម​១ ភូមិ​ត្នោតជ្រុំ​៤ ទី​២-​មាស ចិ​ត្រា ភេទ​ប្រុស អាយុ ១៦ ឆ្នាំ​មុខរបរ លាង​ម៉​តូ ស្នាក់នៅ​ផ្ទះជួល ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ទី​៣-​អ៊ូង ចាន់ថន ភេទ​ប្រុស អាយុ ២១ ឆ្នាំ​មុខ របរ​កម្មករ​លើក​ឥ​វ៉ាន់ ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្នោតជ្រុំ​៣ សង្កាត់​បឹងទំពុន ទី​៤-​អ៊ុំ គង្គា ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ​បង្ហាត់ បាល់ទាត់ ស្នាក់នៅ​ផ្ទះជួល ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ទី​៥- ញេ​ន ស្រី​ណេ ភេទ​ស្រី អាយុ ១៧ ឆ្នាំ គ្មាន​មុខរបរ ស្នាក់នៅ​ផ្ទះជួល បន្ទប់​លេខ​៥ ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ និង ទី​៦-​ឈុន ស្រី​ណែ​ត ភេទ​ស្រី អាយុ ១៦ ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​លេខ ៧១ ភូមិ​ត្នោតជ្រុំ​៤ សង្កាត់​បឹងទំពន់ ។ ជនសង្ស័យ ទាំង ៧ នាក់​នោះ​ត្រូវបាន​សួរនាំ និង កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕ សុថា​ត់​

ប៉ូលិស​ប្រមាញ់​បាន​ក្រុមចោរប្លន់ ៦ នាក់​