ធ្លាយ​រឿង​ Neymar លួច​ពិភាក្សា​ជាមួយ​​ Real Madrid មុន​ពិធី​ Ballon d’Or


ធ្លាយ​រឿង​ Neymar លួច​ពិភាក្សា​ជាមួយ​​ Real Madrid មុន​ពិធី​ Ballon d’Or

Neymar ​​តារា​ឆ្នើម​ក្រុម​ FC Barcelona​ បាន​លួច​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​ក្លិប​ Real Madrid ជា​សម្ងាត់ ​អំឡុង​ពេល​ដែល​រូបគេ​នៅ​​ប្រទេស​ស្វីស ​មុន​ចូល​រួម​ពិធី​ប្រកាស​ពាន​រង្វាន់​ FIFA Ballon d’Or 2015 កាល​ដើម​សប្ដាហ៍​មុន។ នេះ​បើ​តាម​វិទ្យុ​អេស្ប៉ាញ Al primer toque។

 

ធ្លាយ​រឿង​ Neymar លួច​ពិភាក្សា​ជាមួយ​​ Real Madrid មុន​ពិធី​ Ballon d’Or

 

​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ Neymar ពុំ​ទាន់​ចុះ​កុងត្រា​ថ្មី​ជាមួយ​ Barca នៅ​ឡើយ​ទេ ​ហើយ​កន្លង​មក​ក៏​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ថា​ ​រូប​គេ​អាច​នឹង​ចាក​ចេញ​ទៅ​ក្លិប​ផ្សេងៗ​​ទៀត​ផង។

 

ប៉ុន្តែ​ថ្មី​ៗ​នេះ កម្មវិធី​ក្នុង​វិទ្យុ​មួយ បាន​បង្ហើប​ឲ្យ​ដឹង​ថា Neymar និង​ឪពុក​របស់​គេ ដែល​ដើរ​តួ​ជា​ភ្នាក់ងារ​ឲ្យ​កូន​ប្រុស​នោះ ​បាន​លួច​ជួប​​ប្រតិភូ​របស់​ក្លិប​ Real Madrid នៅ​ទីក្រុង​ Zurich ​កាល​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន ដែល​​ធ្វើ​​ឲ្យ​គេ​សង្ស័យ​ថា​ អាច​ទាក់ទង​នឹង​ការ​ផ្ទេរ​ទៅ​ក្លិប​ស្ដេច​ស។​

 

ធ្លាយ​រឿង​ Neymar លួច​ពិភាក្សា​ជាមួយ​​ Real Madrid មុន​ពិធី​ Ballon d’Or

 

​​កីឡាករ​វ័យ​២៣​ឆ្នាំ ​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​​លេខ​៣ នៅ​ Ballon d’Or ​រូប​នេះ ​ចង់​បាន​​ថ្លៃ​ឈ្នួល​​លើស​មុន​ច្រើន សម្រាប់​កុងត្រា​ថ្មី​ជាមួយ​ក្លិប​អ្នកមានបុណ្យ ​ប៉ុន្តែ​ពុំ​ទាន់​​ចរចា​គ្នា​ត្រូវ​នៅ​ឡើយ​ទេ ខណៈ​ដែល​ Real ក៏​តែង​តែ​ចិញ្ចឹម​ចិត្ត​​ចង់​នាំ​យក​តារា​ជើង​ញាក់​រូប​នេះ ទៅ​កាន់​កីឡដ្ឋាន​ Santiago Bernabeu ​ផង​ដែរ៕

 

-ចុចអាន៖ Neymar៖ “ខ្ញុំ​ចង់​មាន​ជើង​ស្ដាំ​ដូច Ronaldo និង​ជើង​ឆ្វេង​ដូច Messi”

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ goal