សមាគមនារីក ម្ពុជាដើម្បី សន្តិភាពនិងអភិវឌ្ឍន៍ ខេត្តព្រះសីហនុ យកអំណោយជូនប្រជា ពលរដ្ឋចំនួន១៥គ្រួសារ រងគ្រោះដោយភ្លើងឆេះផ្ទះ

ព្រះសីហនុ៖ សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិង អភិវឌ្ឍន៍ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ២និង១៥នាទី រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ បាននាំយកអំណោយ ទៅចែកជូនដល់ ប្រជាពលរដ្ឋរស់នៅក្រុមទី៣៥ ភូមិ៥សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ដែលរងគ្រោះដោយអគ្គីភ័យ ឆាបឆេះបំផ្លាញផ្ទះ ៧ខ្នងនិងទ្រព្យសម្បត្តិ គ្មានសល់ព្រមទាំង បានសម្លាប់កុមារអាយុ ៤ឆ្នាំ កាលពី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ។ សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខេត្តព្រះសីហនុ ដឹកនាំដោយ លោកស្រី ប្រាក់ ច័ន្ទសុខា ប្រធានសមាគមនារី ខេត្តនិងវត្តមាន របស់លោក ស្រី ជ្រា ពៅ លូ គឹមឈន់ ប្រធានកិត្តិយល់របស់សមាគម និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរង ខេត្តព្រះសីហនុ ។

អំណោយដែល គណៈប្រតិភូ សមាគមនារី ខេត្តនាំយក ទៅឧបត្ថម្ភទាំង១៥ គ្រួសារ នោះ  គ្រួសាររងគ្រោះអគ្គីភ័យឆេះផ្ទះទាំងស្រុង និងទ្រព្យសម្បត្តិគ្មានសល់ ចំនួន៧គ្រួសារ ក្នុង១គ្រួសារៗទទួលបាន ថវិកាពី សមាគមនារីចំនួន ១០ម៉ឺនរៀល និងលោកស្រី ជ្រា ពៅ លូ គឹមឈន់ បន្ថែមពីលើថវិការបស់ សមាគមក្នុង១គ្រួសារ ៤ម៉ឺនរៀលទៀត ក្នុងនោះគ្រួសារ មានសមាជិកស្លាប់ សមាគមនារី ខេត្តជូន២០ម៉ឺនរៀល ដើម្បីសំរាប់ធ្វើបុណ្យ ហើយសមាគមបានផ្តល់សម្ភារៈ ប្រើប្រាស់ទាំង៧គ្រួសារ ក្នុង១គ្រួសារ ទទួលបានធុង ដាក់ទឹក១ សារុង២ និងក្រមា១ ហើយគ្រួសាររងគ្រោះឆេះ បន្ទប់ជួលនិង ខូចដំបូលផ្ទះ ចំនួន៨ គ្រួសារ ក្នុង១គ្រួសារទទួលបាន ថវិកា៧ម៉ឺនរៀល សម្ភារៈប្រើប្រាស់ ធុងដាក់ទឹក១ សារុង២និងក្រមា១។ 

លោកស្រី ប្រាក់ ច័ន្ទសុខា បានមានប្រសាសន៍ ពាំនាំនូវការផ្ដាំផ្ញើរសាកសួរ សុខទុក្ខ ពីសំណាក់លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអនប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ចំពោះ សុខទុក្ខប្រជាពលរដ្ឋទាំង១៥គ្រួសារ ដែលជួបគ្រោះ អគ្គីភ័យក្នុងការអាណិត អាសូរ បងប្អូនប្រជាពលរដ្ឋទាំង១៥គ្រួសារនេះ លោកស្រីប្រធាន សមាគម ក៍បានផ្ដាំផ្ញើរ អោយប្រជា ពលរដ្ឋនៅគ្រប់ទីកន្លែង យកចិត្តទុកដាក់ ប្រុងប្រយ័ត្ន ការពារគ្រោះអគ្គីភ័យលំនៅដ្ឋានរបស់ខ្លួន កុំធ្វេសប្រហែស អោយសោះ ដើម្បីការពារកុំអោយកើត មានគ្រោះអគ្គីភ័យ មិនត្រឹមតែ លំនៅដ្ឋានរបស់ខ្លួនឯងប៉ុណ្ណោះទេ គឺរាលដាលដល់ផ្ទះសំបែង អ្នកដ៍ទៃទៀត ផងដែរ៕