ក្រុមហ៊ុន ដាំអំពៅ វៀតណាម បិទទឺកព្រែកសាធារណៈ ធ្វើឲ្យពលរដ្ឋ ពីរភូមិ ប្រមាណ ១៥០គ្រួសារ ក្តៅក្រហាយ នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ ១៥៤គ្រួសារ រស់នៅភូមិត្រស់ និងភូមិតាសេក ឃុំត្រស់ ស្រុករមាសហែក បាន អំពាវនាវ សុំឲ្យ លោកអភិបាលខេត្តស្វាយរៀង ជៀង អំ មេត្តាជួយអន្តរាគមន៍ បើកទឹកព្រែកត្រស់ ដែលក្រុមហ៊ុនវៀតណាម បានលើក ទំនប់ទប់ទឹកព្រែកសាធារណៈ ធ្វើឲ្យទឹកព្រែកខាងក្រោម រីងស្ងួត គ្មានទឹក បះពាល់ដល់ សត្វគោក្របី ប្រជាពលរដ្ឋគ្មានទឹកផឹក និងប្រើប្រាស់។ ការអំពាវនាវរបស់ ប្រជាពលរដ្ឋ ស្នើសុំការទអន្តរាគមន៍នេះ ធ្វើឡើងកាលពីវេលាម៉ោង ១០៖០០នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នៅភូមិត្រស់ ឃុំត្រស់ ស្រុករមាសហែក។

បើតាមលោក សួស សាវី អាយុ ៤៣ឆ្នាំ រស់នៅភូមិត្រស់ បានឲ្យដឹងថា ក្រុមហ៊ុនវៀតណាម បានជួលដី ពីក្រុមហ៊ុនចំការកៅស៊ូជប់ពាមជាំង ស្វាយរៀង ដាំអំពៅ នៅក្នុងឃុំត្រស់ រាប់ពាន់ហិកតា ហើយក្រុមហ៊ុនវៀតណាម បានលើកទំនប់ ទប់ទឹកព្រែកត្រស់ ចំនួន ពីរកន្លែង បណ្តាលឲ្យទឹកព្រែកខាងក្រោម ចម្ងាយ ៣ពាន់ម៉ែត្រ រីងគ្មានទឹក បះពាល់ដល់ប្រជាពលរដ្ឋ ចំនួន ១៥៤គ្រួសារ ដែលត្រូវការប្រើប្រាស់ សម្រាប់ឲ្យគោក្របីផឹក និងបាចទឹកគោ ឲ្យក្របីដេកនៅរដូវក្តៅ។

លោក សួស សាវី បន្តទៀតថា ព្រែកត្រស់នេះ មានប្រវែងប្រមាណ ១០គីឡូម៉ែត្រ ជាព្រែកដែលមានទឹកផុស ជុបចេញពីក្រោមដី មកខួបប្រាំងខួបវស្សា បម្រើឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ចំនួន ៥ភូមិ ក្នុងឃុំត្រស់ រកត្រី និងរដូវប្រាំង ប្រជាពលរដ្ឋ យកគោក្របីមកឃ្វាល និងឲ្យគោក្របីផឹក និងលាងគោក្របីផង។

ទាក់ទិនករណីនេះដែរ លោក សួង អាយុវ៤៦ឆ្នាំ ជាអ្នកភូមិត្រស់ បានឲ្យដឹងថា គាត់មានគោចំនួន ១២ក្បាល រយៈពេលមួយខែមកហើយ គឺខ្វះទឹកឲ្យគោផឹក និងលាងទឹកគោ ដោយសារតែ ក្រុមហ៊ុនវៀតណាម ទប់ទឹកព្រែកបែកខាងលើ គឺត្រូវដឹកគោទៅ ឯទន្លេ ហើយដងឲ្យផឹក ពិបាកខ្លាំងណាស់ ទន្លេនៅឆ្ងាយ នៅឯព្រំដែនចម្ងាយ ៤គីឡូម៉ែត្រ ពីភូមិ បើដេញចូលទៅព្រែក ខាលើក្រុមហ៊ុន ចំការអំពៅ មិនឲ្យចូល បច្ចុប្បន្នគោរបស់គាត់ចុះស្គម និងឈឺ ហើយគោអ្នកភូមិ ឈឺងាប់អស់ជាច្រើនក្បាលទៀតផង ប្រជាពលរដ្ឋ និងលោកមេភូមិ បានប្តឹងទៅលោកមេឃុំ និងបានលើកឡើង ក្នុងវេទិកាសាធារណៈថ្នាក់ស្រុកមួយខែមកហើយ ក៏ប៉ុន្តែគ្មានដំណោះស្រាយ។

ទាក់ទិនករណីនេះដែរ លោកអធិការនគបាលស្រុករមាសហែក បានមានប្រសាសន៍ថា ប្រជាពលរដ្ឋរងគ្រោះ បានលើកឡើងក្នុងវេទិកាសាធារណៈ មួយខែមកហើយៗបានសំណូមពរ ឲ្យលោកអភិបាលស្រុក ដោះស្រាយ ឲ្យក្រុមហ៊ុនបើកទឹកឲ្យ ប្រជាពលរដ្ឋនៅខាងក្រោមបានប្រើប្រាស់វិញ ក៏ប៉ុន្តែលោកអភិបាលស្រុក មិនទាន់បានដោះស្រាយ។ រីឯមន្ត្រីនគបាលម្នាក់ បង្ហើបឲ្យដឹងថា កាលពីក្រុមហ៊ុន ចម្ការកៅស៊ូជប់ពាមជាំង ស្វាយរៀង នៃក្រុមហ៊ុនអានម៉ារឌីគ្រុប គ្រប់គ្រង គឺមិនដែលមានបញ្ហាទេទើបតែជួលដី ឲ្យក្រុមហ៊ុនវៀតណាម ដាំអំពៅ នៅឆ្នាំ២០១៥-២០១៦នេះ វៀតណាមលើកទំនប់ ទប់ព្រែក និងជីកប្រឡាយ ជុំវិញចម្ការអំពៅ ទើបបះពាល់ដល់ប្រជាពលរដ្ឋ។

លោក ពេញ ជា អភិបាលស្រុករមាសហែក បានមានប្រសាសន៍ថា លោកបានដឹងហើយ ក៏ប៉ុន្តែប្រជាពលរដ្ឋ ប៉ែកខាងលើគាំទ្រ ឲ្យទប់ព្រែករក្សាទឹកទុករី ឯប្រជាពលរដ្ឋនៅខាងក្រោម ស្រែកឲ្យបង្ហូរទឹកទៅក្រោម ហើយក្រុមហ៊ុន គេត្រូវការទឹកបង្ហៀរ ដាក់ចំការអំពៅ ទើបពិបាកដោះស្រាយ ដូច្នេះចាំលោកចាត់ កម្លាំងឲ្យចុះទៅពិនិត្យមើល៕

ក្រុមហ៊ុន ដាំអំពៅ វៀតណាម បិទទឺកព្រែកសាធារណៈ ធ្វើឲ្យពលរដ្ឋ ពីរភូមិ ប្រមាណ ១៥០គ្រួសារ ក្តៅក្រហាយ នៅស្រុករមាសហែក

ក្រុមហ៊ុន ដាំអំពៅ វៀតណាម បិទទឺកព្រែកសាធារណៈ ធ្វើឲ្យពលរដ្ឋ ពីរភូមិ ប្រមាណ ១៥០គ្រួសារ ក្តៅក្រហាយ នៅស្រុករមាសហែក

ក្រុមហ៊ុន ដាំអំពៅ វៀតណាម បិទទឺកព្រែកសាធារណៈ ធ្វើឲ្យពលរដ្ឋ ពីរភូមិ ប្រមាណ ១៥០គ្រួសារ ក្តៅក្រហាយ នៅស្រុករមាសហែក