ភ្ជួរដីសុខៗ ប្រទះឃើញមីនតោន ភ័យរត់ចោលត្រាក់ទ័រ បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ខេត្តបាត់ដំបង៖ បុរសម្នាក់ព្រលឹងចុងសក់ ទាំងព្រឹកព្រលឹម បន្ទាប់ពីភ្ជួរដីចម្ការបាន២ជុំ ស្រាប់តែប្រទះ ឃើញមីនតោន របើកចេញពីក្នុងដី ហើយក៏រត់ចោលត្រាក់ទ័រ ទាំងប៉ផាប់ប្រភីង បង្កការភ្ញាក់ផ្អើលពេញភូមិ ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោងជាង៧ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅចំណុចដី ចម្ការមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

បុរសដែលប្រទះឃើញ គ្រាប់មីនខាងលើនេះ ឈ្មោះមឿង.សាប៉ន អាយុ៤២ឆ្នាំ ជាអ្នកស៊ីឈ្នូលបើកត្រាក់ទ័រ រស់នៅភូមិវាលវង់ ឃុំសាត្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ ជូនអាជ្ញាធរ.សមត្ថកិច្ច និងមន្រ្តីស៊ីម៉ាក់ (CMAC) ចុះអន្តរាគន៍ដោះគ្រាប់មីននោះ ចេញពីដីចម្ការ ដើម្បីធ្វើការកម្ទេចចោល ៕