កម្ពុជា​បានសម្រេច​ផ្ដល់​ឋានៈ​ជា​ជនភៀសខ្លួន​ដល់​ជនជាតិ​ម៉ុង​តា​ញ៉ា ១៣​នាក់

​ក្រោយពី​មន្ត្រី​ជំនាញ​របស់​ក្រសួងមហាផ្ទៃ​បាន​ត្រួតពិនិត្យ វាយតម្លៃ និង​សម្ភាសន៍​លើ​ជនជាតិ​ម៉ុង​តា​ញ៉ា​រួច​ម​មក ក្រសួងមហាផ្ទៃ​បានសម្រេច​ផ្ដល់​ឋានៈ​ជា​ជនភៀសខ្លួន ដល់​ជនជាតិ ម៉ុង​តា​ញ៉ា​១៣​នាក់ ដើម្បី​បញ្ជូន​ពួកគេ​ទៅ​ជ្រកកោន​នៅ​ប្រទេស​ទី​៣​ទៀត​។​គួរ​បញ្ជាក់ថា ការសម្រេច​ផ្ដល់​ឋានៈ​ជា​ជនភៀសខ្លួន​ដល់​ជនជាតិ​ម៉ុង​តា​ញ៉ា​នេះ គឺធ្វើឡើង​ក្រោយពី​អាជ្ញាធរ​កម្ពុជា​បាន​បដិសេធ និង​ចាប់បញ្ជូន​ពួកគេ​ទៅ​វៀតណាម​វិញ​ជាច្រើនលើក​ច្រើនសារ​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក James Lynch អ្នកសម្របសម្រួល​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ជនភៀសខ្លួន​កាលពី​ម្សិលមិញ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា កម្ពុជា​បានផ្ដល់​ឋានៈ​ជា​ជនភៀសខ្លួន​ជនជាតិ​ម៉ុង​តា​ញ៉ា ចំនួន​១៣​នាក់​រួចហើយ ដែល​ពួកគេ​នឹង​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​ទី​៣​ទៀត​។ ប្រមុខ​ក្រសួងមហាផ្ទៃ​រូបនេះ បាន​បន្ថែមថា ពេលនេះ​ក្រសួង​កំពុងធ្វើការ​ពិនិត្យ​វាយតម្លៃ និង​ជួប​សម្ភាសន៍​ជនជាតិ​ម៉ុង​តា​ញ៉ា ដែល​នៅ​សេសសល់​ប្រមាណ​១៧១​ទៀត ដើម្បី​ជ្រើសរើស​នឹង​ផ្ដល់​ឋានៈ​ជនភៀសខ្លួន​ទាំងនោះ ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​នូវ​សិទ្ធ​ជ្រកកោន​នៅ​ប្រទេស​ទី​៣​បន្តទៀត​។​

​លោក James Lynch អ្នកសម្របសម្រួល​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​របស់ UNHCR អះអាងថា ជនភៀសខ្លួន​ម៉ុង​តា​ញ៉ា ដែល​ទទួលបាន​ឋានៈ​ជា​ជនភៀសខ្លួន​ទាំងនេះ ពួកគេ​នឹងត្រូវ​បញ្ជូន​បន្ត​ទៅកាន់​ជុំរុំ​បណ្តោះអាសន្ន​នៅក្នុង​ប្រទេស​ហ្វីលីពីន​សិន មុននឹង​បញ្ជូន​ពួកគេ​ទៅ​ជ្រកកោន​នៅ​ប្រទេស​ទី​៣​។​លោក James Lynch បន្ថែមថា UNHCR នឹង​ជួយ​ពង្រឹង សម ត្ថភាព​ដល់​មន្ត្រី​ជំនាញ​កម្ពុជា នៅក្នុង​នាយកដ្ឋាន​ជនភៀសខ្លួន អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដោយ​មានការ​ផ្តល់ជំនួយ​គាំទ្រ​ទាំង​ថវិកា​ដល់​កម្ពុជា សម្រាប់ធ្វើ​ការងារ​សម្រួល​ដល់​ជនភៀសខ្លួន ។​

​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៥​កន្លងមក មាន​ជនជាតិ​ម៉ុង​តា​ញ៉ា​ចំនួន​១៣​នាក់ មកពី​ប្រទេស​វៀតណាម បាន​ភៀសខ្លួន​ចូលមក​ខេត្តរតនគិរី ប្រទេស​កម្ពុជា ដោយ​ពួកគេ​អះអាងថា​គេចខ្លួន​ពី​ការគាបសង្កត់​ផ្នែក​សាសនា និង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ។ តែ​ក្រោយមក​ក៏មាន​ជនជាតិ​ម៉ុង​តា​ញ៉ា​ឆ្លងដែន​ចូលមក​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់ ហើយ​ពួកគេ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ជួយ​ដោះស្រាយ ស្វែងរក​សិទ្ធ​ជ្រកកោន​បញ្ជូន​ពួកគេ​ទៅ​រស់នៅក្នុង​ប្រទេស​ទី​៣ ៕


កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​