ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់​ស្ពឺ ៖ ​​​ជីដូន​បាន​ពរ​ចៅស្រី​អាយុ​៨ខែ​​ទៅ​កន្លែង​ដាំ​ត្រកួន​ ​ដោយរវល់​ខ្លាំ​ពេក​​មិន​បាន​ចាប់​អារ​ម្ម​ណ៍​ ​ចៅស្រី​បានវា​រ​ធ្លាក់​ទឹក​ត្រ​ពាំ​ងលង់ស្លាប់​​យ៉ាង​អាណោច​អាធ័ម ដែលហេតុ​ការ​ណ៍​​នេះ​​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង៣០​នាទី​ព្រឹក​ថ្ងៃទី​២០ មករា ២០១៦ ស្ថិត​​នៅ​ភូមិ​ព្រៃ​បេង ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

​ទារិកា​​រង​គ្រោះ​​ឈ្មោះ​ឃឿ​ន វីរ​អូន​​ណែម ​អាយុ​៨ខែ ​ចំណែកជីដូន​ឈ្មោះអែម សំ​អូន ​អាយុ៤៥​ឆ្នាំ មានទីលំនៅ​រស់នៅ​​ភូមិ​-ឃុំ​កើត​ហេតុ​ខាងលើ​។

​តាម​ការ​បំភ្លឺ​ពី​​ជីដូន​ទារិកា​រង​គ្រោះ​​ឱ្យ​​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គាត់​បាន​ពរ​ចៅ​ទៅ​ស្រោច​ត្រ​កួននៅ​ខាងក្រោយ​ផ្ទះ​ចម្ងាយ២០​ម៉ែត្រ​ ។ ​ពេល​ទៅ​ដល់​កន្លែង​ដាំ​ត្រកួន គាត់​បាន​​ទុក​ចៅ​ស្រី​នៅ​ក្បែរ​​ថ្លុក​ទឹក​ត្រពាំង​ក្បែរ​​នោះ បន្ទាប់​​មកគាត់ទៅ​​ដាំ​ត្រកួន​ និង​ស្រោច​​ទឹក ​ហើយ​គាត់​បាន​ដើរមក​រក​ងូតទឹក​នៅផ្ទះ​វិញ ។​ លុះ​ងូតទឹក​រួច​ហើយ​គាត់​ បាន​ដើរ​ត្រឡប់​មក​យក​ចៅ​វិញ ពេល​ទៅ​ដល់​ស្រាប់តែ​ឃើញ​ចៅ​ខ្លួនលង់ទឹក​ថ្លុក​ស្លាប់​បាត់​​ទៅ​​ហើយ ។