Leicester ឲ្យ​កីឡាករ​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​ក្នុង​ក្លិប​ទៅលេង​នៅ​ក្រុម​បាត​តារាង​អាល្លឺម៉ង់

ក្លិប Leicester បានអនុញ្ញាត​ឲ្យ​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​នៅក្នុង​ក្លិប គឺ​ខ្សែប្រយុទ្ធ Andrej Kramaric ទៅលេង​ឲ្យ​ក្លិប​បាត​តារាង​នៅ​លី​ក​អាល្លឺម៉ង់ Hoffenheim ជា​លក្ខណៈ​ខ្ចី​ជើង រហូតដល់​ចប់​រដូវ​កាល​នេះ។

leicestrerក្តី​រំពឹង​ច្រើន​ពី​កីឡាករ​វ័យ ២៤ឆ្នាំ ដែល​ក្លិប​ដណ្តើម​ទិញ​បាន​មុន ក្លិប​តោ​ខៀវ Chealsea កាលពី​ខែមករា​ឆ្នាំមុន ក្នុងតម្លៃ​ខ្លួន ៩.៧លាន​ផោន​ពី​ក្លិប Rigeka នោះ នឹងត្រូវ​ប្រឹងប្រែង​លេង​ឲ្យ​ឡើង​ទម្រង់ ជាមួយនឹង​ក្លិប​នៅ​អាល្លឺម៉ង់។
កីឡាករ​អន្តរជាតិ​របស់​ប្រទេស​ក្រូ​អាស៊ី នេះ​បាន​ថ្លែងប្រាប់​គេហទំព័រ​ក្លិប Hoffenheim ថា «ខ្ញុំ​មាន​អារម្មណ៍​រំភើប​ខ្លាំង ចំពោះ​ទំព័រ​ថ្មី​ជាមួយ TSG និង​លី​ក Bundesliga និង​ចង់​លេង​ឲ្យ​ក្លិប​នេះ ឡើងមក​វិញ»។
Kramatic បានបង្ហាញ​ខ្លួន​លេង​ចំនួន តែ៥ប្រកួត​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ ជាមួយនឹង​គ្រាប់​បាល់​តែមួយ​ដែល​រកបាន នៅក្នុង​ការប្រកួត​ឈ្នះ ៤-១ លើ Bury ក្នុង​ក្របខណ្ឌ Capital One Cup។
គ្រូបង្វឹក Leicester លោក Claudio Ranieri បាន​ឲ្យ​ដឹងថា រូបលោក​យល់ថា កីឡាករ​ខ្សែប្រយុទ្ធ​នេះ ចង់ទៅ​លេង​នៅ​ទីនោះ ដើម្បី​បាន​ចូល​លេង​ក្នុង​ជម្រើស​ទី១ ជាពិសេស​ចង់​ឲ្យ ប្រទេស​ខ្លួន​ដាក់ចូល​លេង​ក្នុង​ពាន Euro ឆ្នាំ២០១៦៕