រថយន្ត​សាំ​យ៉ុង​ផ្ទុះ​កង់​ក្រឡាប់ រងរបួស​ធ្ងន់​ស្រាល​៩​នាក់ នៅ​ផ្លូវជាតិ​លេខ​៥

ពោធិ៍សាត់: យ៉ាងហោចណាស់​ក៏មាន​មនុស្ស ប្រុស ស្រី ក្មេង ចាស់ ចំនួន​៩​នាក់​បាន​រងរបួស​ធ្ងន់និង​ស្រាល ក្នុង​ឧ​ប​ទ្ទ​ហេតុ​គ្រោះថ្នាក់​​បង្កឡើង​ដោយ​រថយន្ត ម៉ាក​សាំ​យ៉ុង ដឹក​អ្នកដំណើរ ផ្ទុះ​កង់​ក្រោយ បណ្តាល​ឲ្យ​ក្រឡាប់​។​

​គ្រោះថ្នាក់​នេះ​បានកើត​ឡើង កាលពី​រសៀល ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦​លើផ្លូវ​ជាតិលេខ​៥ ចន្លោះ​គីឡូម៉ែត្រ​១៥0-១៥១​ស្ថិតនៅ​ភូមិ​ឈើទាល​ខ្ពស់ ឃុំ​ក្បាល​ត្រាច
ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

​ជនរងគ្រោះ​ទាំងអស់​មិនត្រូវ​បាន​ស្គាល់ អត្តសញ្ញាណ​នោះទេ ព្រោះ​ក្រោយពីកើតហេតុ អ្នករងគ្រោះ​ធ្ងន់​ត្រូវបាន បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​​។ ចំណែក​អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ បានគេច​ខ្លួន​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​សាំ​យ៉ុង​ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ2AF-9060​បានធ្វើ​ចរាចរណ៍​ពី​លិចទៅ​កើត​ហើយក៏​បាន ផ្ទុះ​កង់​ក្រោយ ខាងស្ដាំរេ​ចង្កូត​ទៅខាង​ស្ដាំ​ដៃ បណ្តាល​ឲ្យ​ក្រឡាប់ បណ្តាល​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់និង​ស្រាល​៩​នាក់​។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ បាននាំគ្នា​មកជួយ និង​បានវាស់វែង ហើយ​បាន​យក​រថយន្ត​បង្ក ទៅ​រក្សាទុក​នៅ​អធិកា​​រដ្ឋា​ន​នគរបាល​ស្រុក រង់ចាំ​ចាត់ការ​តាមច្បាប់​៕​