តុលាការ​ថៃ​កាត់ ទោស​បុរស​ម្នាក់​៦​ឆ្នាំ ក្រោយ​សរសេរ ប្រមាថ​ស្ដេច​តាម Facebook

​តុលាការ​ព្រហ្មទណ្ឌ​ថៃ បាន​កាត់ទោស​បុរស​ម្នាក់ ឲ្យ​ជាប់ពន្ធនាគារ រយៈពេល ៦​ឆ្នាំ បន្ទាប់ពី​សរសេរ​សារ ឬ comment តាម​បណ្ដាញ​សង្គម Facebook ដែល​គេ​ចាត់ទុកថា​ជាការ ប្រមាថ​រាជវង្ស​ថៃ​។ ប៉ុន្តែ​ក្រុម​អង្គការសិទ្ធិមនុស្ស បាន​ហៅថា​ជាការ កាត់ទោស​ធ្ងន់ធ្ងរ​បំផុត សម្រាប់​បទល្មើស​បែបនេះ​។​