ក្មេងស្រី​ជាប់​សម្លាក​រូប iPhone ព្រោះតែ​…

Doliprane TVC

អ្នកប្រើប្រាស់​ទូរស័ព្ទដៃ​ចល័ត​ចៀស​មិន​ផុត​ឡើយ​ពី​ការប្រើប្រាស់​ប្រភេទ​ម៉ូ​ដែល​ដូចគ្នា ហើយ​ដើម្បី​ឲ្យ​ប្រភេទ​ទូរស័ព្ទ​ដែល​ខ្លួន​ប្រើ​មាន​សភាព​ខុសពី​គេ គឺមាន​តែ​ទិញ​ស្រោម​ទូរស័ព្ទ​ប្លែកៗ​ពី​គេ ។​ ​ពិតណាស់ យើង​អាច​និយាយបានថា ទូរស័ព្ទ​ម៉ាក IPhone ជា​ប្រភេទ​ទូរស័ព្ទ​មួយ​ដែលមាន​អ្នកប្រើប្រាស់​យ៉ាងច្រើន​ជុំវិញ​ពិភពលោក តែ​ការលក់​ស្រោម​ទូរស័ព្ទ IPhone សុទ្ធ មានតម្លៃ​ថ្លៃ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ភាគច្រើន​សុខចិត្ត​ទិញ​ស្រោម​ទូរស័ព្ទ​ម៉ាក​ដទៃ ដើម្បី​សន្សំសំចៃ​ប្រាក់ ។​

ក្មេងស្រី​ជាប់​សម្លាក​រូប iPhone ព្រោះតែ​…


ថ្មីៗ​នេះដែរ ក៏​មានរឿង​រន្ធត់​មួយ​កើត​ឡើងលើ​ក្មេងស្រី​ម្នាក់​ដោយសារតែ​ស្រោម​ទូរស័ព្ទ ដែល​ធ្វើ​ឲ្យ​នាង​មាន​ស្នាម​សម្លាក​ជាប់​ភ្លៅ​របស់​នាង​ជា​រៀងរហូត ព្រោះតែ​ស្រោម​ទូរស័ព្ទ​នេះ​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា ធ្វើ​ឲ្យ​ជាតិគីមី​ដែលជា​ប់​ស្រោម​មានប្រតិកម្ម​ជាមួយ​ស្បែក ធ្វើ​ឲ្យ​មានការ​រលាក​ស្បែក ។ គេ​បានដឹងថា ក្មេងស្រី​រងគ្រោះ​បាន​គេង​ជាមួយនឹង​ទូរស័ព្ទ​ដាក់​ក្នុង​ហោប៉ៅ​ខោ​នាង ហើយ​ដល់ពេល​នាង​ភ្ញាក់ឡើង ក៏មាន​អារម្មណ៍​ថា​ក្តៅ​នៅ​កន្លែង​ភ្លៅនាង ទើប​ចុងក្រោយ​ឃើញ​មាន​ស្នាម​សម្លាក​រូប IPhone ជាប់​នឹង​ភ្លៅ ។​

ក្មេងស្រី​ជាប់​សម្លាក​រូប iPhone ព្រោះតែ​…


នេះ​ជា​បទពិសោធ​មួយ​ចែករំលែក​ដល់​អ្នកប្រើប្រាស់​ទាំងអស់ គប្បី​ការពារ​ខ្លួន​ឲ្យ​បានល្អ​ពី​ការប្រើប្រាស់​ស្រោម​ទូរស័ព្ទ និង គប្បី​ដាក់​ទូរស័ព្ទ​ឲ្យ​ឆ្ងាយ​ពី​ខ្លួន​ពេលដែល​ចូល​គេង​ផងដែរ ៕ ថា​វរិ​ទ្ធ (​ប្រភព ៖ វីរ​ល់​)