មុខងារពិសេសថ្មីមួយនៅលើ iOS 9.3 ធ្វើឱ្យអ្នកប្រើប្រាស់ភ្ញាក់ផ្អើលគ្រប់គ្នា

មុខងារពិសេសថ្មីមួយនៅលើ iOS 9.3 ធ្វើឱ្យអ្នកប្រើប្រាស់ភ្ញាក់ផ្អើលគ្រប់គ្នា

ទោះបីជាក្នុងខណៈនេះ ក្រុមហ៊ុន Apple ទើបតែបានបញ្ចេញប្រព័ន្ធប្រតិបត្តិការសាកល្បង iOS 9.3 Beta ដំបូងក៏ដោយ យ៉ាងណាមុិញមនុស្សមួយចំនួន ប្រហែលជាបានពេញចិត្តខ្លាំងណាស់ទៅហើយ ជាមួយនឹងមុខងារថ្មីពិសេស ដែលមានស្រាប់នៅលើ iOS ជំនាន់ចុងក្រោយនោះ។ អ្នកសាកល្បងប្រើប្រាស់បាននិយាយប្រាប់ថា នៅក្នុង iOS 9.3 នឹងមានមុខងារមួយ ដែលយើងអាចបិទបើកបាន នៅក្នុងផ្ទាំង Control Center ដែលយើងឱ្យឈ្មោះមុខងារនោះថា Night Shift ដោយវានឹងផ្លាស់ប្តូរនៅពណ៌នៃផ្ទៃអេក្រង់ទាំងឡាយ មិនថាតែកម្មវិធី ហ្គេម ឫអ្វីផ្សេងទៀត ដែលមាននៅលើអេក្រង់ទៅជាពណ៌រាងស្រអាប់មួយ ដែលវាមិនប៉ះពាល់ជះពន្លឺខ្លាំងដល់ភ្នែក នាពេលរាត្រីឫទីតាំងងឹត ហើយម្យ៉ាងវិញទៀត យើងក៏អាចមើលឃើញច្បាស់ធម្មតាដូចនៅពេលថ្ងៃអញ្ចឹង។ ដូច្នេះមានន័យថា ក្នុងថ្ងៃខាងមុខ Apple នឹងបន្តរុករកវិធីសាស្រ្តបន្ថែមទៀត ដែលជាជំនួយក្នុងការប្រើប្រាស់កាន់តែងាយស្រួល និងមិនប៉ះពាល់ច្រើន ដល់អ្នកប្រើប្រាស់។

មុខងារពិសេសថ្មីមួយនៅលើ iOS 9.3 ធ្វើឱ្យអ្នកប្រើប្រាស់ភ្ញាក់ផ្អើលគ្រប់គ្នា