វ៉ាង ស្រីណូ៖ វ័យខ្ញុំកាន់តែចាស់ ល្មមនឹងបាន របស់ពិតហើយ

វ៉ាង ស្រីណូ ប្រាប់ Sabay កាលថ្ងៃកាត់ចំណងដៃ បងស្រីបង្កើតថា ឥឡូវនេះវ័យនាងកាន់ តែចាស់ជាងមុន ដូច្នេះមិនអាចពាក់របស់ ក្រឡៃដូចមុនបានទៀតទេព្រោះមើល ទៅមិនសូវសម។

តួស្រីក្នុងរឿង “មនុស្សឬខ្មោច” ថ្លែង ៖ “វ័យខ្ញុំកាន់តែ ចាស់ដែរហើយ បើសិនជាពាក់ក្រឡៃ វាមើលទៅរយីងរយោង មិនសមនឹងវ័យខ្ញុំពេលនេះទេ។ ពីមុនខ្ញុំចូលចិត្តក្រឡៃ ទៅតាមសម័យកាលគេអីចឹង ប៉ុន្តែឥឡូវ វ័យពេលនេះ សមនឹងខ្ញុំពាក់របស់ពិតហើយ ”។

តារាធ្លាប់ស្លៀក បញ្ចេញដើមទ្រូងនេះ បន្តឲ្យដឹងទៀតថា គ្រឿងអលង្ការពិតជា បានជួយជាអត្ថប្រយោជន៍ ដល់នាង ដោយលើកហេតុផលថា កាលណាមានអាសន្ន អន់ក្រអីនាងអាចយកវា ទៅលក់ដើម្បីដោះដូរបាន។

ស្រីណូ បន្ថែម៖ “បើខ្ញុំរកលុយបាន ខ្ញុំចូលចិត្តទិញគ្រឿងអលង្ការ ពេលដែលយើងមាន យើងបានលម្អខ្លួនផងដែរ ម្យ៉ាងគ្រឿងអលង្ការអត់ចេះខូច បើសិនមានអាសន្នអី យើងអាចយកទៅ លក់ចេញវិញបានបើ របស់ក្រឡៃចប់បាត់”។

តារានិយមស្លៀក ពាក់សិចស៊ី បញ្ជាក់ទៀតថា សូម្បីតែរឿងស្លៀកពាក់ ក៏លែងដូចមុនដែរ។ កាលមុននិយមតែសិចស៊ី ឥឡូវនាងប្រាប់ថា កាត់បន្ថយហើយ ព្រោះវ័យក៏លែង ដូចមុនដែរ៕

វ៉ាង ស្រីណូ៖ វ័យខ្ញុំកាន់តែចាស់ ល្មមនឹងបាន របស់ពិតហើយ

វ៉ាង ស្រីណូ៖ វ័យខ្ញុំកាន់តែចាស់ ល្មមនឹងបាន របស់ពិតហើយ

(ឈុតអលង្ការ ស្រីណូ កាលថ្ងៃកាត់ចំណងដៃបងស្រីនាង)

វ៉ាង ស្រីណូ៖ វ័យខ្ញុំកាន់តែចាស់ ល្មមនឹងបាន របស់ពិតហើយ

ប្រភព៖ សប្បាយ