ទីតាំងឈឺពោះ អាចបញ្ជាក់ថា មានអ្វីកើតឡើង មិនធម្មតាបាន

ទីតាំងឈឺពោះ អាចបញ្ជាក់ថា មានអ្វីកើតឡើង មិនធម្មតាបាន

ការឈឺពោះអាចជា សញ្ញាបញ្ជាក់អំពីជំងឺ ធ្ងន់ធ្ងរជាច្រើនបាន។ វេជ្ជបណ្ឌិត Dinesh Dedhia ដែលជាគ្រូពេទ្យ វះកាត់ទូទៅម្នាក់ បាននិយាយអំពីកន្លែងខុសៗគ្នានៃការ ឈឺពោះរបស់មនុស្សយើង។

ឈឺពោះនៅ ចំហៀងខាងឆ្វេង
បើសិនជាអ្នកកំពុង តែមានបញ្ហាឈឺចាប់ នៅផ្នែកខាងឆ្វេងនៃពោះ វាអាចមានឱកាសច្រើន ដែលថាអ្នកកំពុងតែមាន គ្រួសក្នុងតម្រងនោម។ ដូច្នេះគួរតែធ្វើការពិនិត្យ ឱ្យបានលឿនតាម តែអាចធ្វើទៅបានទៅ។

ទីតាំងឈឺពោះ អាចបញ្ជាក់ថា មានអ្វីកើតឡើង មិនធម្មតាបាន

ឈឺពោះនៅ ចំហៀងខាងស្តាំ
ការឈឺចាប់នៅចំហៀងខាងស្នាំ នៃពោះអាចបញ្ជាក់អំពី រឿងច្រើនណាស់។ ថ្វីបើការឈឺចាប់ ច្រើនតែបញ្ជាក់អំពីការ រលាកខ្នែងពោះវៀនក៏ដោយ ក៏មានស្ត្រីខ្លះ អាចបញ្ជាក់អំពីបញ្ហា ធ្ងន់ធ្ងរមួយចំនួន លើក្រពេញអូវែដែរ។

ទីតាំងឈឺពោះ អាចបញ្ជាក់ថា មានអ្វីកើតឡើង មិនធម្មតាបាន

ឈឺនៅចំកណ្តាលពោះ
ការឈឺចាប់នៅ ចំកណ្តាលពោះអាច ជាសញ្ញាបញ្ជាក់អំពី ជំងឺដំបៅក្រពះ ឬរលាកក្រពះ។ ដូច្នេះចូរទៅពិគ្រោះ ជាមួយគ្រូពេទ្យភ្លាម បើសិនជាការឈឺចាប់នេះ នៅតែបន្តរយៈពេលយូរទៅមុខទៀត។

ទីតាំងឈឺពោះ អាចបញ្ជាក់ថា មានអ្វីកើតឡើង មិនធម្មតាបាន

ឈឺនៅផ្នែក ខាងលើនៃពោះ
ការឈឺចាប់របៀបនេះ ច្រើនតែបញ្ជាក់អំពី ការចាលអាហារ។ ចូរព្យាយាមញ៉ាំ ទឹកដោះគោមួយកែវ ឬទំពារខ្ញីមួយដុំតូច មុនពេលញ៉ាំថ្នាំ។ បើសិនជាការឈឺចាប់មិនស្រាកស្រាន្តទៅវិញទេ អ្នកគួរតែទៅពិគ្រោះ ជាមួយគ្រូពេទ្យហើយ។

ទីតាំងឈឺពោះ អាចបញ្ជាក់ថា មានអ្វីកើតឡើង មិនធម្មតាបាន

ឈឺនៅផ្នែកខាងក្រោមនៃពោះ
ការឈឺចាប់នៅផ្នែកខាង ក្រោមអាចជាសញ្ញា មួយបញ្ជាក់អំពីការបង្ក រោគនៅប្លោកនោម គីស ឬមានការបង្ក រោគនៅផ្លូវទឹកម៉ូត្រ។ ស្ត្រីដែលកំពុងតែ មករដូវច្រើនតែមានការឈឺចាប់នៅផ្នែក ខាងក្រោមនៃពោះនេះតែម្តង៕

ទីតាំងឈឺពោះ អាចបញ្ជាក់ថា មានអ្វីកើតឡើង មិនធម្មតាបាន

ប្រភព៖ គេហទំព័រ www.health.com.kh