មានជំងឺទាំងនេះ គួរនឹកដល់ផ្លែចេក!!!

សុខភាព៖ ស្ត្រេសមានឥទ្ធិពល បង្កើនការរំលាយអាហារ ក្នុងរាងកាយដែលអាច ភ្ញោចឲ្យរាងកាយ បញ្ចេញសារធាតុ ប៉ូតាស្យូមទៅ ក្រៅកាន់តែច្រើន។ ប៉ុន្តែការញ៉ាំផ្លែចេកទំហំមធ្យម មួយផ្លែគឺមានជាតិ ប៉ូតាស្យូម ៤៥០មីលីក្រាមទៅហើយ។ វាអាចជួយបង្ការជំងឺ ក្រិនរឹងសរសៃឈាម និងជំងឺបេះដូងបាន។ ក្រៅពីនេះ ផ្លែចេកផ្ទុកទៅដោយវីតាមីន C ម៉ង់ហ្គាណេស ជាតិសរសៃ និងវីតាមីន B6 រហូតដល់ ៣៦ភាគរយ នៃតម្រូវការយើងឯណោះ។ ផ្លែចេកមានជាតិស្ករ បីប្រភេទខុសៗគ្នា និងជាតិសរសៃខ្ពស់។ វាមានសមត្ថភាពបង្កើនថាមពល ហើយការសិក្សាជា ច្រើនបានអះអាងថា ផ្លែចេកអាចព្យាបាល ជំងឺយ៉ាងមានប្រសិទ្ធភាព ជាងថ្នាំទៅទៀត។ ខាងក្រោមនេះគឺជាជំងឺដែលផ្លែ ចេកអាចព្យាបាលបាន៖

ទល់លាមក
ផ្លែចេកគឺជាប្រភេទ នៃជាតិសរសៃ និងសារធាតុ Pectin ដ៏អស្ចារ្យ ដែលអាចភ្ញោចដល់ ការរំលាយអាហារ និងលាងសម្អាតជាតិពុល និងលោហៈធ្ងន់ៗ ក្នុងរាងកាយបាន។ វាក៏ដើរតួនាទីជា ប្រូបាយអូទិចដែរ។ ផ្លែឈើមួយនេះមាន ជាតិសរសៃរលាយ និងមិនរលាយ។ ជាតិសរសៃរលាយ អាចបឺតស្រូបជាតិទឹក ពីក្នុងពោះវៀនដែលនាំឱ្យរាកបាន។ ដូច្នេះវានឹងជួយបំបាត់ អាការៈទល់លាមកបាន។

ស្ត្រេស
ស្ត្រេសមានឥទ្ធិពល អវិជ្ជមានយ៉ាងធំមួយ ចំពោះសុខភាពមនុស្សយើង។ វានឹងបង្កើនការរំលាយអាហារ និងបញ្ចេញជាតិប៉ូតាស្យូម ពីរាងកាយកាន់តែច្រើន។

លើសសម្ពាធឈាម
ការញ៉ាំជាតិប្រៃច្រើនពេក និងកង្វះជាតិប៉ូតាស្យូម សុទ្ធតែនាំឱ្យសម្ពាធឈាម ឡើងខ្ពស់ទាំងអស់។ ដូច្នេះហើយ អ្នកគួរតែញ៉ាំអាហារ ណាដែលសម្បូរជាតិ ប៉ូតាស្យូមនោះគឺផ្លែចេកតែម្តង។ ការសិក្សាជាច្រើន បានអះអាងថា ប៉ូតាស្យូមអាចបន្ថយ សម្ពាធឈាមលើអ្នក ញ៉ាំប្រៃបាន។ ប៉ូតាស្យូមនឹងភ្ញោចដល់ ការបញ្ចេញចោលជាតិប្រៃតាមទឹកនោម។ ចូរញ៉ាំផ្លែចេករាល់ព្រឹក ដើម្បីរក្សាសម្ពាធឈាម ឱ្យនៅធម្មតារហូត។

បាក់ទឹកចិត្ត
ផ្លែចេកផ្ទុកទៅ ដោយសារធាតុ Tryptophan ដែលអាចភ្ញោចដោយ បញ្ចេញសារធាតុ Serotonin ដែលគេស្គាល់ថា ជាអ័រម៉ូនសប្បាយចិត្ត។ គ្រាន់តែផ្លែចេកមួយផ្លែអាចបង្កើនចំនួន Serotonin ទៅហើយ ដូច្នេះអ្នកនឹងធូរអារម្មណ៍ ព្រមទាំងសប្បាយ ចិត្តជាមិនខាន៕

មានជំងឺទាំងនេះ គួរនឹកដល់ផ្លែចេក!!!

ប្រភព៖ គេហទំព័រ www.health.com.kh