តែបៃតង និងតែខ្មៅល្អបំផុត ចំពោះស្បែកដែល ខូចខាតដោយព្រះអាទិត្យ

វាពិតជាមិនអាចទៅរួចទេ ក្នុងការចៀសឲ្យផុត ពីកម្តៅព្រះអាទិត្យ ជាពិសេសនៅ ពេលរសៀលតែម្តង ព្រោះវាជាពេលវេលា មួយដែលកាំរស្មីយូវី របស់ព្រះអាទិត្យទាំង UVB និង UVA ដែលវាពិតជាមាន ផលអាក្រក់ខ្លាំង បំផុតទៅលើស្បែក។ គេដឹងទៀតថា ការប៉ះពាល់នឹងពន្លឺ ព្រះអាទិត្យបែបនេះ អាចធ្វើឲ្យកើតជា បញ្ហាស្បែកឆាប់ចាស់បាន ព្រោះវាទៅកាត់បន្ថយ ភាពយឺតរបស់ស្បែក និងបង្កជាមហារីកទៀតផង ប៉ុន្តែកម្រណាស់។ ខណៈពេលដែលយើង ច្រើនតែចំណាយលុយ ដើម្បីទិញឡេការពារកម្តៅព្រះអាទិត្យ ថ្លៃៗដើម្បីការពារខ្លួននោះ យកល្អគួរតែប្រើផ្សំគ្នា ជាមួយនឹងតែបៃតង និងតែខ្មៅជាមួយគ្នាផងទៅ ព្រោះសារធាតុ Polyphenols មានឥទ្ធិពលការពារពន្លឺ ព្រះអាទិត្យយ៉ាងល្អ ឬមិនអាចឲ្យពន្លឺព្រះអាទិត្យ នោះធ្វើឱ្យខូចខាត ដល់ស្បែកបាន។

ថ្វីបើ តែបៃតងត្រូវបានគេ រកឃើញថា មានឥទ្ធិពលប្រឆាំង នឹងការរលាក និងជាអង់ទីអុកស៊ីដង់ក៏ពិតមែន តែអ្នកស្រាវជ្រាវបានរកឃើញថា សមាសធាតុដ៏សកម្មក្នុងតែបៃតងឈ្មោះថា Epigallocatechin-3-gallate (EGCG) ដើរតួនាទីជាសារធាតុ ប្រឆាំងការរលាក អង់ទីអុកស៊ីដង់ និងជាភ្នាក់ងារការពារ ស្បែកពីកម្តៅព្រះអាទិត្យដ៏សំខាន់ទៀតផង។ ការលាបតែបៃតង នៅលើស្បែកមនុស្សនឹង ផ្តល់ឥទ្ធិពលជាសារធាតុ ការពារពន្លឺព្រះអាទិត្យ កាត់បន្ថយចំនួនកោសិកា រលាកដោយសារពន្លឺព្រះអាទិត្យ និងការពារស្រទាប់ ស្បែកពីការខូចខាត ដោយសារកាំរស្មីយូវី។ ក្រៅពីនេះ តែទាំងពីរប្រភេទនេះ ក៏ប្រហេលជាជួយកាត់ បន្ថយការខូចខាត DNA ដែលកើតឡើងក្រោយពីទទួល រងកាំរស្មីយូវីទៀតផង។ ការខូចខាត DNA ដែលបណ្តាលមកពី កាំរស្មីយូវីគឺមានទំនាក់ទំនង ផ្ទាល់នឹងជំងឺមហារីកស្បែក។ ការសិក្សាក៏បានរកឃើញទៀតថា តែបៃតងអាចកាត់បន្ថយ ការកើតមានកោសិកា មហារីកស្បែក Melanoma បានតាមរយៈការលាប ឬផឹកតែនៅពេលធ្វើ ពិសោធន៍ចំពោះ សត្វកណ្តុរ។

តែបៃតងក៏មានសមត្ថភាព ប្រឆាំងនឹងភាពចាស់ដែរ ព្រោះវាទៅកាត់បន្ថយ ការរលាកលើស្បែក និងចំនួនរ៉ាឌីកាល់ សេរីលើស្បែកទៀត។ មធ្យោបាយមួយដើម្បីទទួលបានអត្ថប្រយោជន៍ មួយនេះគឺការញ៉ាំតែបៃតង ឬខ្មៅពីរពែងជារៀងរាល់ថ្ងៃ។ ជាមួយគ្នានេះដែរ មុនពេលចេញទៅខាងក្រៅផ្ទះ ចូរលាបឡេការពារកម្តៅព្រះអាទិត្យធម្មតា តែក៏ត្រូវលាបលាយនឹង កញ្ចប់កាកតែជាមួយគ្នាដែរ៕

តែបៃតង និងតែខ្មៅល្អបំផុត ចំពោះស្បែកដែល ខូចខាតដោយព្រះអាទិត្យ

ប្រភព៖ គេហទំព័រ www.health.com.kh