មុនពេលរួមភេទ អ្នកត្រូវរៀបចំ ខ្លួនបែបណាខ្លះ ដើម្បីឲ្យជីវិត សិចស្រស់ថ្លា?

សម្រួល បន្ធូរអារម្មណ៍ និងគិតវិជ្ជមាន
កុំគិតអំពីបញ្ហា អ្វីទាំងអស់ ដែលអ្នកធ្លាប់ជួបប្រទះ ទោះបីជាការឆាប់ចេញទឹកកាម ឬលិង្គមិនងើបរឹងក្តី ពីព្រោះក្តីកង្វល់ អាចដាក់សម្ពាធ ចំពោះអារម្មណ៍ និងកាមតណ្ហារបស់អ្នក ហើយវាក៏ជាមូលហេតុ ដែលធ្វើឲ្យអ្នកជួប បញ្ហាលើគ្រែដែរ។ ចូរគោរពដៃគូ និងខ្លួនឯង ហើយត្រូវគិតវិជ្ជមានជានិច្ច។

ត្រួតពិនិត្យ ឬអនុវត្តខ្លួនឯងសិន
មុននឹងរួមភេទ អ្នកគួរតែហាត់ ឬអនុវត្តតិចនិចនានា ដោយខ្លួនឯងជាមុនសិន ហើយការជួយខ្លួនឯង (Masturbation) មិនមែនជារឿងដែល ត្រូវព្រួយបារម្ភនោះទេ ពីព្រោះវាជារឿងធម្មតា និងជាធម្មជាតិរបស់ មនុស្សនោះទេ។ ការជួយខ្លួនឯង ក៏អាចធ្វើឲ្យអ្នកមានទំនុកចិត្ត និងបង្ការបញ្ហាឆាប់ ចេញទឹកកាមផងដែរ។

មានដៃគូស្មោះស្ម័គ្រ
មួយទល់នឹងមួយ មិនព្រួយកើតអេដស៍ និងជំងឺកាមរោគដ៏ទៃទៀត។

ប្រើស្រោមអនាម័យ
មនុស្សជាច្រើនយល់ថា ការប្រើស្រោមអនាម័យ រំខានដល់សេចក្តីសុខ និងភាពស្រើបស្រាល ហើយពេលខ្លះ គេមិនអាចសម្រេច បំណងទៀតផង ប៉ុន្តែ អ្នកត្រូវគិតថា វាអាចជួយ និងការពារជីវិតអ្នកបាន។ ស្រោមអនាម័យ អាចការពារការ មានផ្ទៃពោះ ដោយមិនចង់បាន និងជំងឺកាមរោគ។

កាត់បន្ថយការញ៉ាំស្រា បារី និងថ្នាំដែលគេហាមឃាត់
របស់ខាងលើនេះ ច្រើនតែបង្កជាបញ្ហា ចំពោះសុខភាពផ្លូវភេទ ដូចជា បាត់បង់ចំណង់ លិង្គមិនឡើង ឆាប់ចេញទឹកកាម និងបញ្ហាសុខភាពផ្សេងៗ ទៀតជាច្រើនទៀត៕

មុនពេលរួមភេទ អ្នកត្រូវរៀបចំ ខ្លួនបែបណាខ្លះ ដើម្បីឲ្យជីវិត សិចស្រស់ថ្លា?

ប្រភព៖ គេហទំព័រ www.health.com.kh