គន្លឹះងាយៗ ក្នុងការស្ទីមមុខបាន ដោយខ្លួនឯងនៅផ្ទះ

ជាការពិតរាល់ ពេលដែលអ្នកចង់ បានភាពស្រស់ស្អាត អ្នកប្រាកដជាត្រូវទៅ ទទួលយកសេវាកម្ម ថែរក្សាសម្ផស្ស តាមហាងនានា ។ ផ្ទៃមុខស្រស់ថ្លា គឺជាក្តីប្រាថ្នារបស់សុភាពនារីគ្រូប់រូប ក្នុងនោះអ្នកប្រាកដជា ធ្លាប់ដឹងមកហើយថា ការស្ទីមមុខនឹងជួយធ្វើឲ្យ រន្ធញើសរបស់អ្នក បើកបានល្អ និងអាចបញ្ចេញធូលី និងសារធាតុកខ្វក់ផ្សេងៗចេញពីស្បែកបានយ៉ាងល្អ។ អ្នកប្រាកដជាគិតថា មានតែតាមហាងថែរក្សា សម្ផស្សប៉ុណ្ណោះ ដែលអាចមានម៉ាស៊ីននេះ ធ្វើវាបាន។ តែថ្ងៃនេះ វេបសាយយើង សូមបង្ហាញនូវវិធីងាយៗ ក្នុងការស្ទីមមុខដោយខ្លួនឯង នៅផ្ទះ ដោយអ្នកមិនចាំបាច់ ត្រូវចំណាយលុយ និងពេលវេលាទៅកាន់ ទីនោះទៀតទេ។

1.ធ្វើការលាង សម្អាតមុខរបស់អ្នក ឲ្យបានស្អាតល្អ ហើយប្រែកដង្កៀប ឬបូរកៀបសក់របស់អ្នក ទៅខាងក្រោយឲ្យអស់

2.ដាំទឹកឲ្យពុះ ដោយរក្សាវាក្នុងសីតុណ្ហភាព ៤៤ អង្សាសេ

3.បន្ទាប់មកចាក់ ទឹកក្តៅឧណ្ណៗនេះ ចូលក្នុងកូនចាន ហើយប្រើកន្សែងគ្របក្បាលអ្នក និងកូនចាននេះឲ្យជិត

4.ត្រូវរក្សាមុខរបស់អ្នក ឲ្យឆ្ងាយពីកូនចាននេះ ចន្លោះពី ៣០ ទៅ៤៥សង់ទីម៉ែត្រ ពីព្រោះថាបើការស្ទីមនេះ មានសីតុណ្ហភាពក្តៅខ្លាំងពេក កម្តៅនេះអាចនឹង បង្កើនចរន្តឈាមរត់ និងបំផ្លាញដល់សសៃឈាម កាពីលែតូចៗ នៅក្រោមស្បែក។

5.ចុងក្រោយ ត្រូវលាងមុខអ្នកដោយទឹកត្រជាក់ ដើម្បីបង្រួមរន្ធញើសឲ្យតូចមកវិញ ហើយលាបក្រែមផ្តល់ សំណើមនៅលើមុខ ជាការស្រេច ៕

គន្លឹះងាយៗ ក្នុងការស្ទីមមុខបាន ដោយខ្លួនឯងនៅផ្ទះ

ប្រភព៖ គេហទំព័រ www.health.com.kh