ឌួង ហ្សូរីដា មានមោទនភាព ពេលមានឪពុក ជាគ្រូពេទ្យចិត្តធម៌

ភ្នំពេញ៖ « អ្វីដែលបន្សល់ទុកហើយ ក៏ជាមោទភាពក្នុងនាមជា កូនគ្រូពេទ្យចិត្តធម៌ នរណាៗក៏គោរពស្រលាញ់ ដឹងគុណលោកពុកជានិច្ច រហូតមានក្រុមគ្រួសារខ្លះ បានផ្តល់រហ័សនាមថា គ្រូពេទ្យតាបុស..!!! ហើយលោកគ្រូពេទ្យ តាបុស្សម្នាក់ហ្នឹង ជួយសង្គ្រោះអ្នកជំងឺ រហូតដល់បិទគ្លីនីក ព្រោះគ្មានពេលវេលា គ្រប់គ្រាន់សំរាប់ការងាររដ្ឋ និង ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ» សម្តីទាំងនេះត្រូវបាន ពិធីការិនីសម្បូរវោហារ កញ្ញា ឌួង ហ្សូរីដា បានបង្ហោះនៅលើ Facebook របស់នាងផ្ទាល់ ។

ខណៈពេលដែលការរិះគន់ ទៅលើគ្រូពេទ្យក្នុងស្រុកខ្មែរ កំពុងតែរីកសាយភាយនោះ គេបែរជាសង្កេត ឃើញថាពិធីការិនី និងជាខ្លាញីប្រចាំ ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ កញ្ញា ឌួង ហ្សូរីដា បានសរសេរសារវែង អន្លាយបង្ហោះនៅលើ Facebook ផ្ទាល់ខ្លួនរបស់នាងថា « ដំណោះស្រាយដោយ លើកយកបញ្ហាមក ដាក់លើតុចរចារ វែកញែកដោយភាពជាក់ស្តែង មិនប្រកាន់ជំហរមានៈ ឆេវឆាវ ចង់ឈ្នះចាញ់រៀងខ្លួន..! ការដកថយម្នាក់មួយជំហ៊ាន ដើម្បីស្វែងរកដំណោះស្រាយ ដ៏ល្អមួយសម្រាប់ការកែលម្អរ ភាពខ្វះចន្លោះ នៃវិស័យសុខាភិបាលជាតិ ចំពោះបុគ្គលគ្រូពេទ្យ មិនគោរពវិជ្ជាជីវៈមួយចំនួន ដែលជាឥទ្ធិពលអាក្រក់ ដល់គ្រូពេទ្យប្រកប ដោយវិជ្ជាជីវៈល្អៗមួយភាគធំ» ។

នៅក្នុងនោះនាងបានរំលឹក ទៅដល់ឪពុករបស់នាង ដែលទទួលមរណៈភាពច្រើនឆ្នាំ ទៅនោះថា «លោកពុកខ្ញុំផ្ទាល់ក៏ ជាវេជ្ជបណ្ឌិតជំនាញជំងឺទូទៅ ផ្នែកវះកាត់ និង ធ្លាប់បង្កើតទារក ជួយសង្គ្រោះមនុស្ស មិនដែលប្រកាន់ពូជសាសន៍ ចាស់ ក្មេង ប្រុស ស្រី រាប់មិនអស់រហូតដល់ ជីវិតចុងក្រោយរបស់លោក ខ្ញុំមិនធ្លាប់លឺ រឺឃើញនរណាម្នាក់មកជេរ រិះគន់ រឺ និយាយមិនល្អពីលោកទេ បើទោះក្រុមគ្រួសារយើង ក៏ធ្លាប់បើកព្យាបាល និងលក់ថ្នាំជាគ្លីនីក តូចមួយនៅផ្ទះក៏ដោយ..! លោកពុកមិនដែលទារលុយ ពីអ្នកជំងឺមុនពេលវះកាត់ទេ ឲ្យតែគេគោះទ្វារផ្ទះ គឺតួនាទីលោកគឺត្រូវតែសង្គ្រោះ អ្នកជំងឺនោះឲ្យអស់លទ្ធភាពសិន លុយកាក់ចាំគិតគូក្រោយ » ។

ពិធីការិនីរូបនេះ បានរៀបរាប់ឲ្យដឹងទៀតថា « ខ្ញុំចាំសំដីលោកពុកធ្លាប់ មានប្រសាសន៍ប្រដៅដល់ ក្មួយៗគាត់ដែលរៀនពេទ្យថា បើចង់ក្លាយជាអ្នកមាន មហាសេដ្ឋី ឲ្យរៀនផ្នែក Business ហើយរកស៊ីទៅ តែបើជ្រើសរើស រៀនពេទ្យត្រូវដឹងថា តួនាទីយើងគឺជួយសង្គ្រោះ មនុស្សមុនគេបង្អស់ កុំគិតពីលុយខ្លាំងពេក..! ដោយសារភរិយាគាត់(ម្តាយខ្ញុំ) ជាអ្នករកស៊ី ដើម្បីយកប្រាក់មកទប់ តែការជំពាក់ពី សំណាក់អ្នកជំងឺក្រីក្រ ព្រោះជំនាន់ហ្នឹង គ្មានការចុះព្យាបាល ដោយឥតបង់ថ្លៃនោះទេ..!!! តែពុកហាក់បីដូចជា នៅតែសប្បាយនឹង ការងាររបស់លោក ទៅណាមកណា ត្រូវបានទទួលស្វាគមន៍ ដោយភាពកក់ក្តៅ ពីអ្នកផងទាំងពួង ហើយកេរ្ត៏ឈ្មោះនេះ នៅតែក្រអូបសំរាប់កូនៗ និងភរិយារបស់ពេទ្យ បើទោះជាពុកចែកឋាន អស់រយៈកាលជាង ១៥ឆ្នាំហើយក្តី..!»។

ក្នុងនោះនាងក៏បាន សរសេររៀបរាប់ តាមបែបវាយប្រហារ ទៅលើគ្រូពេទ្យមួយចំនួនតូច ដែលមើលឃើញតែលុយថា « សង្ឃឹមថាហេតុការណ៍លើកនេះ អាចជាការប្រមានដល់ គ្រូពេទ្យមួយចំនួនតូច ដែលគិតតែពីផល ប្រយោជន៏ហ៊ោបៅខ្លួន មានការភ្ញាក់រលឹក ហើយរៀនយកទឹកចិត្ត បេះដូងរបស់ក្រុមគ្រួសារអ្នកជំងឺ មកដាក់ក្នុងចិត្តយើង វិញថាយ៉ាងម៉េច? កុំឲ្យត្រីស្អុយតែមួយប៉ះ ដល់គេមួយកន្ទ្រក់។ ហើយក៏សុំអភ័យទោស ដល់បណ្តាវេជ្ជបណ្ឌិត ប្រកបដោយក្រមសីលធម៌ គោរពវិជ្ជាជីវៈពិតប្រាកដ សំរាប់ការលះបង់ពេលវេលាផ្ទាល់ខ្លួន ក្រុមគ្រួសារ ដើម្បីជួយសង្គ្រោះមនុស្សជាតិ ទាំងពេលខ្លះមិន ត្រូវបានទទួលកម្រៃ អ្វីតបស្នងមកវិញ សំរាប់ការងារព្យាបាលជនទីទល់ក្រ ជួយសង្គមគ្រប់ទិសទី ហើយបែរជាទទួលរងថ្មបាក់ ដោយការវាយតំលៃជារួម ពីបណ្តា សង្គមនាពេលបច្ចុប្បន្ន ៕

ឌួង ហ្សូរីដា មានមោទនភាព ពេលមានឪពុក ជាគ្រូពេទ្យចិត្តធម៌

ឌួង ហ្សូរីដា មានមោទនភាព ពេលមានឪពុក ជាគ្រូពេទ្យចិត្តធម៌

ឌួង ហ្សូរីដា មានមោទនភាព ពេលមានឪពុក ជាគ្រូពេទ្យចិត្តធម៌

ឌួង ហ្សូរីដា មានមោទនភាព ពេលមានឪពុក ជាគ្រូពេទ្យចិត្តធម៌

ឌួង ហ្សូរីដា មានមោទនភាព ពេលមានឪពុក ជាគ្រូពេទ្យចិត្តធម៌

ឌួង ហ្សូរីដា មានមោទនភាព ពេលមានឪពុក ជាគ្រូពេទ្យចិត្តធម៌

ឌួង ហ្សូរីដា មានមោទនភាព ពេលមានឪពុក ជាគ្រូពេទ្យចិត្តធម៌

ឌួង ហ្សូរីដា មានមោទនភាព ពេលមានឪពុក ជាគ្រូពេទ្យចិត្តធម៌