លោក Lee Seung Gi ចេញចម្រៀងថ្មីជូន អ្នកគាំទ្រ មុនចូលហាត់ ទាហាន

កូរ៉េ៖ក្រោយដំណឹងចូលហាត់ទាហាន កំពុងស្រពិចស្រពិល  តារាសម្តែងរូបសង្ហា Lee Seung Gi នៅថ្ងៃនេះបានប្រកាសថាខ្លួន នឹងចូលហាត់ទាហាន នៅថ្ងៃទី១ ខែកុម្ភៈនេះ ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះថា Lee Seung Gi តារាសម្តែងតួឯក ប្រុសក្នុងរឿង “កញ្ជ្រោងកន្ទុយ៩”  នឹងចូលហាត់ទាហាននៅថ្ងៃទី១ ខែកុម្ភៈឆាប់ៗខាងមុខនេះ ហើយអ្វីដែលពិសេស សម្រាប់ប្រិយមិត្ត គឺតារាសម្តែងនិង តារាចម្រៀងរូបនេះ បានចេញបទចម្រៀងថ្មីមួយបទ មានចំណងជើងថា “I Am Going To The Military”  ។

តារាវ័យ២៩ឆ្នាំ Lee Seung Gi បាននិយាយថា“ ខ្ញុំមិនបានរៀបចំខ្លួនមុនទេ ហើយក៏មិនបានដឹងថា ថ្ងៃណាខ្ញុំត្រូវចូលហាត់ទាហានដែរ សូមទោសប្រិយមិត្ត ដែលខ្ញុំមិនបានផ្តល់ព័ត៌មានមុន ហើយខ្ញុំបានច្រៀងចម្រៀងមួយបទ សម្រាប់អ្នកទាំងអស់គ្នា ដែលចម្រៀងនេះ គឺនិយាយពីរឿងរបស់ខ្ញុំ”៕

លោក Lee Seung Gi ចេញចម្រៀងថ្មីជូន អ្នកគាំទ្រ មុនចូលហាត់ ទាហាន

លោក Lee Seung Gi ចេញចម្រៀងថ្មីជូន អ្នកគាំទ្រ មុនចូលហាត់ ទាហាន