ជប៉ុននឹងចាប់ផ្តើម ធ្វើការហោះហើរត្រង់ ពីតូក្យូ មកកម្ពុជារៀង រាល់ថ្ងៃចាប់ពីខែកញ្ញា

ភ្នំពេញ ៖ ប្រទេសជប៉ុននឹងបើកធ្វើការហោះហើរ យន្តហោះរបស់ខ្លួនត្រង់ពីទីក្រុងតូក្យូ មកកម្ពុជា ជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី១ ខែកញ្ញាឆ្នាំ២០១៦តទៅ នេះបើតាមការឲ្យដឹងពីឯកអគ្គរាជទូតកម្ពុជាប្រចាំ ទីក្រុងតូក្យូ។

តាមព័ត៌មានពីស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងតូក្យូ ប្រទេសជប៉ុន បានឲ្យដឹងថា ក្រុមហ៊ុនយន្តហោះជប៉ុន All Nippon Airway (ANA) នឹងចាប់ផ្តើមធ្វើការហោះហើរ ដោយត្រង់ទៅ-មក តូក្យូ- ភំ្នពេញ- តូក្យូ ជារៀង រាល់ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ តទៅ ដោយប្រើប្រភេទយន្តហោះ B787-8 (C42/Y198) តាមកម្មវិធីហោះហើរ ៖

 Route  Departure Time  Arrival Time

 Tokyo(Narita) – Phnom Penh  10:50  15:10

 Phnom Penh – Tokyo(Narita)  22:50  06:45 (+1)

ប្រភពដដែលកឲ្យដឹងទៀតថា ការហោះហើរដោយត្រង់នេះ នឹងបង្កើនចំនួនអ្នកទេសចរជប៉ុនកាន់តែច្រើន ធ្វើដំណើរ មកទស្សនកិច្ចនៅកម្ពុជា ដែលជាព្រះរាជាណាចក្រអច្ឆរិយៈ ក៏ដូចជាអ្នកទេសចរកម្ពុជា ទៅជប៉ុនផងដែរ។

ដោយសព្វថ្ងៃនេះ  កម្ពុជា និងជប៉ុន បានសម្រួលគ្នាទៅវិញទៅមកនូវទិដ្ឋាការចេញ - ចូលរយៈពេលវែងពី ១ឆ្នាំ រហូតដល់ ៣ឆ្នាំ សម្រាប់អ្នកទេសចរ និងអ្នកវិនិយោគ ដូចនេះ អ្នកទេសចរកម្ពុជា នឹងបង្កើនបន្ថែមទៀត នៃការធ្វើដំណើរទេសចររបស់ខ្លួន ទៅកាន់ប្រទេសជប៉ុន៕