ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តពោធិ៍សាត់​ ៖​ រថយន្ត​ដឹក​អ្នកដំណើរ​​​មួយ​គ្រឿង​បាន​ផ្ទុះ​កង់​ក្រោយ​ក្រឡាប់​បណ្ដាល​ឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​​រង​របួសធ្ងន់​និង​ស្រាល​ចំនួន​​៩​នាក់​ ប៉ុន្តែ​សំណាងល្អ​ពុំ​មាន​អ្នក​ស្លាប់​នោះ​ទេ​ ​កាលេ​ពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២១ ​ខែមករា​ ឆ្នាំ​២០១៦​ ​នៅ​​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ​ស្ថិត​នៅ​​ភូមិ​ឈើទាល​ខ្ពស់​ ឃុំ​ក្បាល​ត្រាច ​ស្រុក​ក្រគរ ។

​លោក​វ​រ​សេនីយ៍​ទោ ឯម រុន អធិការ​នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ពណ៌​ស្លែ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF-9060 ​ធ្វើ​ដំណើរ​លើ​ផ្លូវជាតិ​លេខ​៥ ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ​លុះ​មក​ដល់​កន្លែង​កើតហេតុ​​ក៏​​ផ្ទុះ​កង់​ក្រោយ​ខាងស្ដាំ​ក្រឡាប់​ធ្លាក់​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ដែល​ជិះ​ក្នុង​រថយន្ត​នោះ​ក្រឡុក​ក្នុង​រថយន្ត​របួសធ្ងន់​និង​ស្រាល​​៩​នាក់​ ក្នុង​នោះ​ធ្ងន់​​៣​នាក់​ (ស្រី​១​នាក់) ​ស្រាល​​៦​នាក់​ (ស្រី​៣​នាក់​) កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខ​ភាព​ស្រុក​ក្រគរ​ ។​ ចំណែក​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​ ក្រោយ​កើតហេតុ​​បាន​រត់​គេចខ្លួន​បាត់​​ស្រមោល ​។ ​

​ក្រោយ​កើត​ហេតុ រថយន្ត​បង្ក​ហេតុ​​​ត្រូវ​បាន​​សមត្ថកិច្ច​យក​​ទៅ​​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុ​ក្រគរ ​ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​ចេញ​មុខ​មក​ដោះស្រាយ​តាម​នីតិវិធី​ជាមួយ​ជន​រង​គ្រោះ​ ៕​    ​