ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប ​៖ ​ពិធី​ប្រកាស​តែងតាំង​មុខ​តំណែង​ថ្មី លោក សយ ទិ​ត្យា​វង្ស ​អនុប្រធាន​មន្ទីរ ទៅ​ជា​ប្រធាន​មន្ទីរ​អប់រំ ​យុវជន និង​កីឡា​ខេត្តសៀមរាប ជំនួស​លោក អ៊ុ​ង សិរី​ឌី អតីត​ប្រធាន​មន្ទីរ​ដែល​បាន​ចូល​និវត្តន៍ យោង​តាម​សេចក្តី​ប្រកាស​លេខ​២៨១៥ អយក ប្រក ចុះ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៥ របស់​ក្រសួង​អប់រំ​ យុវជន និង​កីឡា ​។

ពិធី​ប្រកាស​​តែង​តាំង​នេះ​​បាន​ប្រព្រឹត្ត​ទៅក្រោម​អធិបតីភាព​របស់​លោកបណ្ឌិត ហង់ ជួនណា​រ៉ុ​ង រដ្ឋមន្ត្រីក្រសួង​អប់រំ ​យុវជន និង​កីឡា លោកបណ្ឌិត ឃឹម ប៊ុ​ន​សុង  អភិបាល​​ខេត្ត ​លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយ​មានការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រី​ជា​ថ្នាក់​នាយកដ្ឋាន ថ្នាក់ដឹកនាំ​មន្ទីរ ក្រុង/ស្រុក នា​​ព្រឹក​ថ្ងៃ​ទី​២១ ខែមក​រា ឆ្នាំ​២០១៦ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ​៕​