ហ្វា​ន ពីង​ពីង ស្រក់​ទឹកភ្នែក​ដោយ​មិត្ត​ប្រុស​ស្រែក​គំហក​ដាក់​នៅលើ​ឆាក​ទូរទស្សន៍

Doliprane TVC

កាលពីពេល​ថ្មីៗ​នេះ គូស្នេហ៍​តារា​ហុងកុង​ល្បីល្បាញ​គឺ នាង ហ្វា​ន ពីង​ពីង (Fan Bingbing) និង តារា​សម្ដែង​លោក លី ជេន (Li Chen) ទាំងពីរ​នាក់​បានបង្ហាញ​វត្តមាន​ក្នុងនាម​ជា​ភ្ញៀវ​កិ​តិ្ត​យស​នៅក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ដែលមាន​ឈ្មោះថា «Here Comes Kang Xi» ដែល​គេ​ដឹងថា​ជា​កម្មវិធី​មួយ​ដែល​តម្រូវ​ឲ្យ​ភ្ញៀវកិត្តិយស​ឆ្លើយ​គ្រប់​សំណួរ​ដែល​ពិធីករ​ក៏ដូចជា​អ្នកគាំទ្រ​ចោទសួរ ។

ហ្វា​ន ពីង​ពីង ស្រក់​ទឹកភ្នែក​ដោយ​មិត្ត​ប្រុស​ស្រែក​គំហក​ដាក់​នៅលើ​ឆាក​ទូរទស្សន៍

នៅក្នុង​ឱកាស​នោះដែរ​អ្នកសម្របសម្រួល​កម្មវិធី​បាន​សួរ​សំណួរ​ដែល​ទាក់ទង​ទៅនឹង​អតីតកាល​ស្នេហា​របស់​គូស្នេហ៍​ទាំងពីរ​នាក់​នេះ​ដោយបាន​សួរ​ទៅកាន់​តារា​សម្ដែង​ស្រី ហ្វា​ន ពីង​ពីង ថា «​តើ​អ្នក​ទាំងពីរ​សម្រេចចិត្ត​ព្រម​ទទួលយក​ស្នេហា​នេះ​នៅពេលណា​?» ។ ហើយ​សម្រាប់​សំនួរ​នេះដែរ​បានធ្វើ​ឲ្យ​ពួកគេ​ទាំង​ពីរនាក់​គឺ ហ្វា​ន ពីង​ពីង និង លោក លី ជេន ផ្ទុះសំណើច​ឡើង​ព្រម​គ្នា ហើយ​ក្រោយមក ទើប​តារា​ស្រី​វ័យ ៣៤ ឆ្នាំ ហ្វា​ន ពីង​ពីង គ្រាន់តែ​និយាយថា «​លោក លី ជេន គឺជា​បុរស​ម្នាក់​ល្អ​បំផុត ដែល​នាង​បាន​ជួប​» ។

ហ្វា​ន ពីង​ពីង ស្រក់​ទឹកភ្នែក​ដោយ​មិត្ត​ប្រុស​ស្រែក​គំហក​ដាក់​នៅលើ​ឆាក​ទូរទស្សន៍

ក្នុងពេល​ថ្មីៗ​នេះដែរ​មាន​អ្នក​និយម​លេង​កម្មវិធី​បណ្ដាញ​សង្គម​ជាច្រើន​បាន​រកឃើញ​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​សកម្មភាព​មិត្ត​ប្រុស​របស់ ហ្វា​ន ពីង​ពីង គឺ​លោក លី ជេន បាន​ស្រែក​គំហក​ដាក់​នាង​នៅក្នុង​ប៉ុស្តិ៍​ទូរទស្សន៍​មួយ ដែល​ទង្វើ​របស់លោក លី ជេន នេះ​បានធ្វើ​ឲ្យ ហ្វា​ន ពីង​ពីង ទប់ទឹក​ភ្នែក​មិនជា​ប់​ឡើយ​រហូតដល់​នាង​ព្រម​ខ្ទប់​មុខ​យំ​ហើយ​ដើរចេញ ។ យោងទៅតាម​វីដេអូ​ខ្លី​នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​មិន​ពេញចិត្ត ហើយ​ពួកគេ​ទាំង​នោះបាន​លើកឡើងថា ចំពោះ​សម្ដី​របស់ ហ្វា​ន ពីង​ពីង ដែល​និយាយថា​លោក លី ជេន ជា​បុរស​ល្អ​នេះ គឺ​មិន​ពិត​ឡើយ ។

ហ្វា​ន ពីង​ពីង ស្រក់​ទឹកភ្នែក​ដោយ​មិត្ត​ប្រុស​ស្រែក​គំហក​ដាក់​នៅលើ​ឆាក​ទូរទស្សន៍

ប៉ុន្តែ​ទោះជា​យ៉ាងណា​នៅក្នុង​ពេលនេះ​នៅ​មិនទាន់មាន​អ្នកណាម្នាក់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា តើ​វីដេអូ ដែល ហ្វា​ន ពីង​ពីង ស្រក់​ទឹកភ្នែក​ដោយសារ​លោក លី ជេន នេះ​គ្រាន់តែ​ជាការ​សម្ដែង ឬ យ៉ាងណា​នោះ គឺ​នៅ​មិនទាន់មាន​ការបញ្ជាក់​ឲ្យ​ដឹង​ច្បាស់​ទេ ៕ (​ប្រភព ឡូ​លី​ប៉ប​) កុសល