គណៈកម្មាធិការ កីឡាយុទ្ធសិល្ប៍ កម្ពុជា បើកកិច្ចប្រជុំរៀបចំ ព្រឹត្តិការណ៍ រាត្រីយុទ្ធគុន លើកទី ២

ភ្នំពេញ៖ គណៈកម្មាធិការ កីឡាយុទ្ធសិល្ប៍ កម្ពុជា បានបើកកិច្ចប្រជុំក្នុង ការរៀបចំព្រឹត្តិការណ៍ រាត្រីយុទ្ធគុន “Martial Arts Night ” លើកទី២ របស់ខ្លួន ដែលនឹងចាប់ផ្តើម នាថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៦ ដោយមានការអញ្ជើញ ចូលរួមពីលោក នឹម សុវត្ថិ ប្រធានគណៈកម្មាធិការ កីឡាយុទ្ធសិល្ប៍កម្ពុជា នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៦ នេះ នៅទីស្នាក់ការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។

ព្រឹត្តិការណ៍រាត្រីយុទ្ធគុន “Martial Arts Night ” នេះមានសហព័ន្ធកីឡាជាតិ ចំនួន ១០ចូលរួម គឺសហព័ន្ធកីឡាល្បុក្កតោ, សហព័ន្ធកីឡាHapkido, សហព័ន្ធកីឡាTaekwondo “ITF”, សហព័ន្ធកីឡា Tongil Moodo, សហព័ន្ធកីឡា Karate do, សហព័ន្ធកីឡាKendo, សហព័ន្ធកីឡាAikido, សហព័ន្ធកីឡា Kobudo, សហព័ន្ធកីឡាWushu និងសហព័ន្ធកីឡា Vovinam។

គណៈកម្មាធិការ កីឡាយុទ្ធសិល្ប៍ កម្ពុជា បើកកិច្ចប្រជុំរៀបចំ ព្រឹត្តិការណ៍ រាត្រីយុទ្ធគុន លើកទី ២

គណៈកម្មាធិការ កីឡាយុទ្ធសិល្ប៍ កម្ពុជា បើកកិច្ចប្រជុំរៀបចំ ព្រឹត្តិការណ៍ រាត្រីយុទ្ធគុន លើកទី ២