លោក ខៀវ កាញារីទ្ធ៖ អ្នកសារព័តមាន ដើរតួរសំខាន់ក្នុង ក្នុងការនំាសារ ពីរដ្ឋាភិបាលជូនសាធារណជន

ភ្នំពេញ៖ ជាថ្មីម្តងទៀត រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅតែអះអាងថា អ្នកសារព័តមាន ពិតជាដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងសង្គម ប្រជាធិបតេយ្យ ពិសេសនោះ ក្នុងការនាំសារពីរាជ រដ្ឋាភិបាល ទៅជូនប្រជាពលរដ្ឋ និងពីពលរដ្ឋមកជូនរដ្ឋាភិបាល។

មានប្រសាសន៍ ក្នុងសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ស្តីពី ការត្រួតពិនិត្យ ផលិតផល ថ្នាំជក់ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា "អ្នកសារព័ត៌មាន ពិតជាមានសារៈសំខាន់ ក្នុងការទទួលសារ ពីរដ្ឋាភិបាល ផ្តល់ដល់ ប្រជាពលរដ្ឋបានដឹង ជាងនេះទៅទៀតគឺ នំាសារពីប្រជាជន ជូនទៅរដ្ឋាភិបាល ដូច្នេះអ្នកសារព័តមា ន ដើរតួរមួយសំខាន់ ក្នុងសង្គមប្រធាធិបតេយ្យ"។

ទាក់ទិន នឹងការការផ្សព្វផ្សាយច្បាប់ ការត្រួតពិនិត្យថ្នាំជក់វិញ លោករដ្ឋមន្ត្រី លើកឡើងទៀតថា អ្នកសារព័ត៌មានមានសារៈ សំខាន់ណាស់ ក្នុងការផ្សព្វផ្សាយបន្ត ដូចជា ការផ្សាយហាមមិនឲ្យជក់ មិនផ្សាយពាណិជ្ជកម្មបារី និងជួយពន្យល់ នៃផលវិបាកពីការជក់បារី។ ជាមួយគ្នានោះដែរ លោក រដ្ឋមន្ត្រី ថា "បើធ្វើការពន្យល់ អ្នកជំនាន់មុន ក្នុងការកុំឲ្យជក់បារី មិនបានសម្រេចក្តី ក៏ប៉ុន្តែអ្នកសារព័ត៌មាន អាចផ្សព្វផ្សាយ ដល់ក្មេងជំនាន់ក្រោយ បានយល់ដឹង ពីផលវិបាក នៃការជក់បារី បានដែរ គេនឹងយល់ នៃផលវិបាកដែលកើតពីការជក់បារី"។

តាមការសង្កេត នាពេលបច្ចុប្បន្ន ទោះបីជាមាន ច្បាប់ស្តីពីការ ត្រួតពិនិត្យផលិតផល ថ្នាំជក់ ក៏ដោយ ក៏សកម្មភាពនៃ ការផ្សាយពាណិជ្ជកម្មបារី នៅតែមាននៅទីសាធារណៈ ជាពិសេស ក្នុងហាងការហ្វេ មានសកម្មភាពដដែល។

លោក មុំ គង់ ប្រធាន នាយកប្រតិបត្តិ អង្គការចលនា ដើម្បីសុខភាពកម្ពុជា បានប្រសាសន៍ថា លែងមានការផ្សាយពាណិជ្ជកម្មបារី នឹងផលិតផលថ្នាំជក់ តាមរយៈ ប៉ាណូ ទូរទស្សន៍ វិទ្យុ ដូចជាការប្រគុំតន្ដ្រីជាដើម យើងលែងមានហើយ ហើយក៏សូមថ្លែងអំណអរគុណ ចំពោះការចូលរួម នឹងផ្សព្វផ្សាយព័ត៌មាន នឹងអនុវត្តច្បាប់នេះ។ លោកថា "បច្ចុប្បន្ននេះ យើងសង្កេតឃើញថា មានការផ្សព្វផ្សាយ ពាណិជ្ជកម្មបារី នឹងផលិតផលថ្នាំជក់នេះ នៅមានកន្លែងមួយចំនួន មាននៅហាងការហ្វ មាននៅទីសារធាណៈ នេះផ្ទួយខ្លឹមសារនៃច្បាប់ ហើយមានការផ្សព្វផ្សាយ ហើយមានក្រុមហ៊ុនបារីជាច្រើន ដែលចូលរួមការផ្សព្វផ្សាយ ពាណិជ្ជកម្មបែកនេះ"។

បើតាម លោក ហុក ខៀវ ប្រធាន នាយកដ្ឋាននីតិកម្ម នៃក្រសួង សុខាភិបាល បានមានប្រសាសន៍ថា មានប្រជាពលរដ្ឋខ្មែរ ប្រមាណ ១ម៉ឺននាក់ និងខាត់បង់ថវិការ ១០០លានដុល្លារ ក្នុងមួយឆ្នាំៗ ដោយសារការទិញបារី។ ក្នុងនោះ ស្រី្ត៧៥% និងកុមារ ៨០% កំពុងតែ រស់នៅក្នុងផ្ទះ ដែលមានអ្នកជក់បារី យ៉ាងហោចណាស់ម្នាក់។
លោកថា "ក្នុងពិភពលោក អត្រាអ្នកស្លាប់ ដោយសារ ជក់បារី មានចំនួន ៦លាននាក់ ក្នុងមួយឆ្នាំ និងអ្នកដែល មិនចេះប្រើប្រាស់សោះ តែគ្រាន់តែទទួលផ្សែងបារីពីគេ មានចំនួន ៦សែននាក់ ក្នុងមួយឆ្នាំ"។

ចំណែក្នុងស្រុកខ្មែរវិញ មានអ្នកស្លាប់ ដោយសារជក់បារី ប្រមាណ ១ម៉ឺននាក់ ក្នុងនោះបុរសមានប្រហែល ៦៥០០នាក់ និងស្ត្រីជាង ៣០០០នាក់ ក្នុងរយៈពេលមួយឆ្នាំ ៗ មិនគិតពីអ្នក ដែលស្រូបផ្សែងបារីពីគេនោះទេ៕

លោក ខៀវ កាញារីទ្ធ៖ អ្នកសារព័តមាន ដើរតួរសំខាន់ក្នុង ក្នុងការនំាសារ ពីរដ្ឋាភិបាលជូនសាធារណជន

លោក ខៀវ កាញារីទ្ធ៖ អ្នកសារព័តមាន ដើរតួរសំខាន់ក្នុង ក្នុងការនំាសារ ពីរដ្ឋាភិបាលជូនសាធារណជន

លោក ខៀវ កាញារីទ្ធ៖ អ្នកសារព័តមាន ដើរតួរសំខាន់ក្នុង ក្នុងការនំាសារ ពីរដ្ឋាភិបាលជូនសាធារណជន