កម្ពុជា មានជក់បារី ប្រមាណ ២លាននាក់ អ្នកស្លាប់ ១ម៉ឺន នាក់ក្នុងមួយឆ្នាំ

ភ្នំពេញ៖ លោកJames Rarick តំណាងអង្កការ សុខភាព ពិភពលោក បាន លើកឡើង ក្នុងសិក្ខាសាលា ស្តីពី ការត្រួតពិនិត្យ ផលិតផល ថ្នាំជក់ ដល់ប្រព័ន្ធ ផ្សាព្វផ្សាយព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែ មករា នៅស្តីទីក្រសួងព័ត៌មាន ថាយោងតាមបាយការណ៍ ស្រាវជ្រាវ របស់វិទ្យាស្ថាន ស្ថិតិជាតិ នៃក្រសួងផែនការ បានបង្ហាញនៅកម្ពុជា មានប្រជាពលរដ្ឋ កំពុងប្រើប្រាស់ថ្នាំជក់ ប្រមាណ ២លាននាក់។

លោក James Rarick ថា ការដាក់សារមួយចំនួន នៅលើក កញ្ចប់បារី ប៉ាណូ និងស្លាកសញ្ញាផ្សេងៗទៀត គឺដើម្បីបង្ហាញ ពីសារប្រមាន ដល់សុខភាព អប់រំ ដល់ប្រជាពលរដ្ឋ ងាយបានយល់ សារនោះ ក៏បង្ហាញ ពីការធ្វើទំនាក់ទំនង ដែលមិនសំដៅ ដល់អ្នកប្រើ ប្រាស់ថ្នាំជក់នោះទេ គឺសារនេះ អាចជួយលើកទឹកចិត្ត ឲ្យក្មេងៗ កុំប្រើប្រាស់ថ្នាំជក់ផងដែរ។

លោកបញ្ជាក់ថា "ចំពោះអ្នក មិនចេះអានអក្សរ ក៏អាចយល់បានដែរ ចំពោះសារ ដែលមានរូបភាព ហើយសារនេះ អាចបង្ហាញ ដល់ប្រជាពលរដ្ឋ យល់ អំពីគ្រោះថ្នាក់ នៃប្រើប្រាស់ថ្នាំជក់ យើងឃើញ ឧស្សាហកម្ម ថ្នាំជក់តែងតែ ប្រើប្រាស់លុយ ច្រើន លានដុល្លារ ធ្វើយ៉ាងណាឲ្យមាន អ្នកជក់បារី និងឲ្យគេចាប់ អារម្មណ៍ជាដើម។ ដើម្បីធ្វើកាទប់ទល់ ក្នុងកាកុំឲ្យមានកា យល់ច្រឡំនោះ គេដាក់បង្ហាញសារ សញ្ញា ដូចជា មហារីកសួត ពុកធ្មេញ និងជំងឺ ដាច់សសៃឈាម ខួរក្បាល ជាដើម ដែលសារ ធ្វើឲ្យប្រជាពលរដ្ឋ បានយល់ដឹង និងឈប់ប្រើប្រាស់ថ្នាំជក់"។ ជាមួយគ្នានោះដែរ លោកបានជំរុញ ឲ្យមានការបង្ហាញសារ ឲ្យច្រើនដងក្នុងមួយថ្ងៃ ដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយ កុំឲ្យមានការប្រើប្រាស់ថ្នាំជក់ រហូតដល់ផ្តាច់តែម្តង។

លោកស្រីវេជ្ជបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឍមណ្ឌលជាតិ លើកកម្ពស់ សុខសភាព នៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ថ្នាំជក់ គឺជាមូលហេតុចំបង បណ្តាលឲ្យមានជំងឺ ដាច់សសៃឈាមខួរក្បាល ស្ទះសសៃឈាមបេះដូង និងជំងឺផ្សេងៗទៀត។ ជាងនេះ វាបានប៉ះពាល់ ដល់អ្នកដែលនៅជុំវិញខ្លួន រួមទំាងស្ត្រីមានផ្ទៃពោះ និងអ្នកមិនជក់បារី។

បើតាមលោកស្រីវេជ្ជបណ្ឌិត ឲ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយអត្រា អ្នកប្រើប្រាស់ថ្នាំជក់ មានការថយចុះជិត១០% ប៉ុន្តែសព្វថ្ងៃនេះ មានអ្នកជក់បារី ប្រមាណ ២លាននាក់ នៅក្នុងប្រទេសកម្ពុជា។

ចំណែកលោក វេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មកពីអង្កការសុខ សភាពពិភពលោក បានលើកឡើងថា ការប្រើប្រាស់ថ្នាំជក់ បានបង្ករឲ្យមានជំងឺច្រើនប្រភេទ។ លោកថា "លោក អ្នកដែលជក់បារី រយៈពេល ១០ឆ្នាំ ដោយជក់មួយថ្ងៃ ២កញ្ចប់ នោះ សួតរបស់គាត់ ត្រូវបានរំព័ទ្ធ ដោយសារធាតុគីមី ចេញពីថ្នាំជក់ ដោយធ្វើឲ្យសួតឡើងខ្មៅ និងសុះខូច"។

លោក ហុក ខៀវ ប្រធាននាយកដ្ឋាន នីតិកម្ម នៃក្រសួង សុខាភិបាល បានមានប្រសាសន៍ ថា មានប្រជាពលរដ្ឋខ្មែរ ប្រមាណ ១ម៉ឺននាក់ និងខាត់បង់ថវិការ ១០០លានដុល្លារ ក្នុងមួយឆ្នាំៗ ដោយសារការទិញបារី។ ស្រី្ត៧៥% និងកុមារ ៨០%កំពុងតែ រស់នៅក្នុងផ្ទះ ដែលមានអ្នកជក់បារី យ៉ាងហោចណាស់ម្នាក់នាក់។

លោកបានឲ្យដឹងទៀតថា ក្នុងពិភពលោក អត្រាអ្នកស្លាប់ ដោយសារ ជក់បារី មានចំនួន ៦លាននាក់ ក្នុងមួយឆ្នាំ អ្នកដែលមិនចេះ ប្រើប្រាស់សោះ តែគ្រាន់តែទទួលផ្សែងបារីពីគេ មានចំនួន ៦សែននាក់ក្នុងមួយឆ្នាំ។ ចំណែក្នុងស្រុកខ្មែរ មានវិញអ្នកស្លាប់ ដោយសារអ្នកជក់បារី មានប្រមាណ ១ម៉ឺននាក់ ក្នុងនោះបុរសមានប្រហែល ៦៥០០នាក់ និងស្ត្រីជាង ៣០០០នាក់ ក្នុង រយៈពេលមួយឆ្នាំៗ មិនគិតពីអ្នកដែលស្រូបផ្សែង បារីពី គេនោះទេ៕

កម្ពុជា មានជក់បារី ប្រមាណ ២លាននាក់ អ្នកស្លាប់ ១ម៉ឺន នាក់ក្នុងមួយឆ្នាំ

កម្ពុជា មានជក់បារី ប្រមាណ ២លាននាក់ អ្នកស្លាប់ ១ម៉ឺន នាក់ក្នុងមួយឆ្នាំ