ក្រសួងយុត្តិធម៌ អាចនឹងដោះលែងកម្មករ ៤នាក់ ដែលចូលរួមធ្វើកុបកម្ម នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត

ភ្នំពេញ៖ កម្មករ ៤នាក់ ដែលបានចាប់ខ្លួន ក្នុងហេតុការបុកបកម្ម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត នៅចុងខែធ្នូ ឆ្នាំ២០១៥ អាចទំនងនឹងត្រូវដោះលែងឲ្យនៅ ក្រៅឃុំ បន្ទាប់ពីពីព្រះរាជអាជ្ញាអមសាលដំបូង ខេត្តស្វាយរៀង បញ្ជូនឯកសារ សុំការសម្រេច ពីក្រសួងយុត្តិធម៌ នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ។

យោងតាមប្រភពព័ត៌មាន គួរឲ្យទុកចិត្ត ដែល មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទទួលបាន នៅល្ងាចថ្ងៃទី២១ ខែមករា នេះ ថា ក្រសួងយុត្តិធម៌អាច នឹងដោះលែង កម្មករ៤នាក់នោះ៕