ក្រសួងសាធារណការ នឹងចាប់ផ្ដើម ផាកពិន័យ យានយន្ត ផ្ទុកលើស ទម្ងន់ ចាប់ពី ថ្ងៃទី២២ មករា

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូននឹង ចាប់ផ្ដើមធ្វើការផាកពិន័យ លើយានយន្ដដែលដឹកលើសទម្ងន់កំណត់ នៅតាមដងផ្លូវជាតិនានាក្នុងប្រទេសដើម្បីកាត់បន្ថយ ការដឹកជញ្ជូនលើសទម្ងន់ កំណត់ដែលបណ្ដាលឱ្យខូចខាតផ្លូវថ្នល់ ដែលជាសម្បត្តិ របស់រដ្ឋចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ស្អែននេះតទៅ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន កម្ពុជា(AKP)បានដកស្រង់សម្តី លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ចូន បានមានប្រសាសន៍ថា" ក្រសួងនឹងចាប់ផ្ដើម ត្រួតពិនិត្យចំពោះ យានយន្ដណាដែលដាក់ លើសទម្ងន់កំណត់ដែលបណ្ដាល ឱ្យខូចខាតផ្លូវថ្នល់ និងផ្លូវជាតិ សំខាន់ៗនៅទូទាំងប្រទេស"។

លោកបានបញ្ជាក់បន្ថែមថា" ក្រៅពីស្ថានីយជញ្ជីងត្រួតពិនិត្យ យានយន្តចំនួន០៤ ស្ថានីយ ដូចជា ស្ថានីយ អូរចំណារ ស្ថានីយស្ទឹងច្រាល ស្ថានីយកណ្តោលដុំ និងស្ថានីយអង្គស្នួល ស្ថិតនៅតាមដង ផ្លូវជាតិលេខ៤ និងស្ថានីយវាលរេញ ដែលស្ថិតនៅ តាមដងផ្លូវជាតិលេខ៣ គណៈកម្មាធិ ការដឹកនាំការត្រួត ពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់នៃក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានដាក់ឱ្យដំណើរ ការស្ថានីយជញ្ជីងចំនួន១៨ស្ថានីយបន្ថែមទៀតនៅតាមដង ផ្លូវជាតិទូទាំងប្រទេស"។

សូមបញ្ជាក់ថា ក្រៅពីស្ថានីយជញ្ជីងថ្លឹង យានយន្ដដាក់នៅតាម ដងផ្លូវជាតិលេខ៤ ចំនួន៤ ក្រសួងក៏បានបើកឱ្យដំណើរ ស្ថានីយជញ្ជីងបន្ថែមចំនួន១៨ស្ថានីយទៀត ដែលមានស្ថិតនៅ តាមផ្លូវជាតិលេខ១ លេខ២ លេខ៣ និងនៅតាមផ្លូវជាតិលេខ៥ លេខ៦ លេខ៨ ដងផ្លូវជាតិលេខ ៥១ តាមដងផ្លូវជាតិលេខ៧១ និងលេខ៧៨ ៕