Mandy Wong ចាប់បាន​បាច់ផ្កា តែ​មិនមាន​សំណាង​

Doliprane TVC

​តារា​សម្តែង​ស្រី Mandy Wong គឺជា​នារី​មានសំណាង​ដែល​ចាប់បាន​បាច់ផ្កា​នៅក្នុង​ពិធីមង្គលការ នាង Myolie Wu កាលពី​ខែ​មុននេះ ។​ ​ទោះបីជា​យ៉ាងនេះ​ក្តី នាង​មិនមាន​សង្ឃឹមថា​អាច​នឹង​ក្លាយជា​កូនក្រមុំ​នឹង​ឆ្នាំ​ថ្មី​នេះ​ទេ ដោយសារតែ​នាង​ឮ​ចាស់ៗ​ថា ឆ្នាំ​ថ្មី​នេះ​មិនមែនជា​ឆ្នាំ​ល្អ​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​យោង​តែ​ថ្ងៃខែ​ឆ្នាំ​កំណើត​នាង តែ​នាង​មាន​អារម្មណ៍​មួយ​ថា ម្តាយ​នាង​ច្រឡំ​ថ្ងៃខែ​កំណើត​នាង ។ យ៉ាងណាក្តី នាង​បាន​ប្រាប់​បន្ថែម​ដែរ​ថា ចំពោះ​ស្នេហា​នាង និង មិត្ត​ប្រុស​មិនទាន់​អាចឈាន​ដល់​ចាប់ដៃគ្នា​កសាង​គ្រួសារ​នោះទេ ក៏​ព្រោះតែ​ម្នាក់ៗ សុទ្ធតែ​រវល់​រៀងៗ​ខ្លួន​ចំពោះ​ការថត​រឿង​ថ្មី​រហូតដល់​ពាក់កណ្តាល​ឆ្នាំនេះ ហើយ​ណាមួយ​មិនទាន់មាន​ម្នា​ក់ណា​មាន​គម្រោង​រៀបការ​នៅឡើយ​ទេ ។​

Mandy Wong ចាប់បាន​បាច់ផ្កា តែ​មិនមាន​សំណាង​

​គួរ​បញ្ជាក់ដែរថា នាង Mandy ធ្លាប់​ជាប់​លេខ ៥ ក្នុង​កម្មវិធី​ប្រឡង​បវរ​កញ្ញាឯក​ហុងកុង​កាលពី​ឆ្នាំ ២០០៧ ហើយ​ឆ្នាំ​ថ្មី​នេះ នាង​មាន​អាយុ ៣៣ ឆ្នាំ​ហើយ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ ជេស​ស្តារ​)

Mandy Wong ចាប់បាន​បាច់ផ្កា តែ​មិនមាន​សំណាង​

Mandy Wong ចាប់បាន​បាច់ផ្កា តែ​មិនមាន​សំណាង​

Mandy Wong ចាប់បាន​បាច់ផ្កា តែ​មិនមាន​សំណាង​