លី​លី ត្អូញ​នឹក​ផ្ទះ​

Doliprane TVC

​លី​លី បាន​ចាក​ចេញទៅ​សម្តែង​នៅ​សហរដ្ឋ​អា​មេ​រិ​ក​ជាមួយ ឆៃលី ដា​ឡែ​ន ទើបតែ​បាន​មិន​ដល់​មួយ​សប្តាហ៍​ផង ស្រាប់តែ​នាង​បាន​ត្អូញត្អែរ​នឹក​ស្រុក នឹក​ផ្ទះ ព្រោះតែ​អាកាសធាតុ​នៅ​ស្រុក​គេ​ត្រជាក់​ខ្លាំង​នៅ ក្នុង​ខែ​នេះ ។ ​លី​លី ទើបតែ​ចេញ​សម្តែង​បាន​ប៉ុន្មាន​ដង​ប៉ុណ្ណោះ​ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃនេះ ប៉ុន្តែ​ការសម្តែង​របស់​នាង​និ​មួយៗ ទទួលបាន​ការគាំទ្រ​ច្រើន​គួរសម ពី​សំណាក់​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ទីនោះ ។ ឆ្លៀតពេល​សម្រាក់​ពី​ការងារ លី​លី និង​មិត្តភក្តិ​សិល្បៈ​ដទៃទៀត បាននាំគ្នា​ដើរ​កំសាន្ត​នៅ​ក្នង​រដ្ឋ​ធ្លាក់​ទឹកកក ។​​ដោយសារ​រដូវ​នេះ​ជា​រដូវ​ធ្លាក់​ទឹកកក ត្រជាក់​ដក​សូន្យ​អង្សារ បានធ្វើ​ឲ្យ​ស្រី​ស្អាត លី​លី មាន​អារម្មណ៍​រងារ ឯកោរ រហូត​នឹក​ស្រុក នឹក​ស្រែ ពីព្រោះ​នាង​មិន​ធ្លាប់​ស្ថិតនៅក្នុង​ភាព​ត្រជាក់​ខ្លាំង​បែបនេះ​ឡើយ ពីមុនមក ។

លី​លី ត្អូញ​នឹក​ផ្ទះ​

ទោះបីជា​ក្នុង​ចិត្ត​នឹក​ស្រុក នឹក​ស្រែ នឹក​កន្លែង​ធ្លាប់​គេង​ក្តី លី​លី នៅតែ​បង្ហាញ​នូវ​អារម្មណ៍​រីករាយ នៅក្នុង​ទឹកដី​សហរដ្ឋ​អា​មេរិ​ក ជាក់ស្តែង​មាន​បងប្អូន​នៅ​ទីនោះ​ស្រលាញ់​រាប់អាន​នាង ច្រើន ​និង​ ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​កក់ក្តៅ ។ ​បើតាម​គម្រោង លី​លី ត្រូវ​សម្តែង​នៅ​សហរដ្ឋអាមេរិក​រយៈពេល​បី​ខែ ។ ជាមួយនិង​ការ​ត្អូញត្អែរ​នឹក​ស្រុក នឹក​ស្រែ​របស់​ស្រី​ស្អាត លី​លី បានធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​គិតថា លី​លី ច្បាស់​ជា​នឹក​ប្រុស​កំពូល​ស្នេហ៍​របស់​នាង​ហើយ ដូចជា ឆៃលី ដា​ឡែ​ន ជាដើម គ្រាន់តែ​បែក​ពី​ស្វាមី មិនទាន់បាន​មួយ​សប្តាហ៍​ផង​នាង​បានបង្ហាញ​នូវ​អារម្មណ៍​នឹកនា​អ្នកជា​ទីស្រលាញ់​របស់ខ្លួន និង​តែងតែ​ចំណាយ​ពេលវេលា​ឆ្លើយឆ្លង​គ្នា​រាល់​ពេលទំនេរ ។

លី​លី ត្អូញ​នឹក​ផ្ទះ​

​លី​លី គឺជា​ស្រី​ស្អាត​សម្បូរ​ស្នេហ៍​ដែលមាន​បុរស​ជាច្រើន​តាម​ស្រលាញ់ តែ​មកដល់ពេលនេះ នាង​នៅ​ពុំ ទាន់​បង្ហាញ​ប្រាប់​ពី​អត្តសញាណ​គូស្នេហ៍​របស់ខ្លួន​ឲ្យ​ទស្សនិកជន​បាន​ស្គាល់​នៅឡើយ​ទេ ទោះបី​ជាមាន​អ្នក​ក្នុង​និង​ក្រៅ​សិល្បៈ​បានដឹងថា នាង​កំពុង​សាង​ស្នេហ៍​ជាមួយ​បុរស​អ្នកមាន​ទ្រព្យ​ម្នាក់​ក្តី នាង​បាន​ព្យាយាម​លាក់ បាំង​រហូត មិន​ឲ្យ​គេ​ដឹងលឺ​ឡើយ ។​ គ្រាន់តែ​ចេញទៅ​សម្តែង​នៅ​សហរដ្ឋ​អា​មេរិ​កបាន​ប៉ុន្មាន​ថ្ងៃ​សោះ ស្រាប់​តែមាន​ពត៌មាន​ថា មាន​អ្នក​ស្រលាញ់​ពេញចិត្ត ស្រី​ស្អាត លី​លី ជាច្រើន​៕ អា​លី​ណា​

លី​លី ត្អូញ​នឹក​ផ្ទះ​

លី​លី ត្អូញ​នឹក​ផ្ទះ​

លី​លី ត្អូញ​នឹក​ផ្ទះ​

លី​លី ត្អូញ​នឹក​ផ្ទះ​

លី​លី ត្អូញ​នឹក​ផ្ទះ​

លី​លី ត្អូញ​នឹក​ផ្ទះ​

លី​លី ត្អូញ​នឹក​ផ្ទះ​

លី​លី ត្អូញ​នឹក​ផ្ទះ​

លី​លី ត្អូញ​នឹក​ផ្ទះ​